
ឈុត សេរីវាន់ថង ប៉ះ ឃីម បូរ៉ា លើកទី២បានសម្រេច
ឈុត សេរីវាន់ថង បានផ្តួល ពុទ្ធ សំបូរ ត្រឹមទឹកទី២ ឡើងជួប ឃីម បូរ៉ា ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្ដើមជើងឯកក្រុមទី២ កម្ពុជាសង្វៀនគុនខ្មែរ ។
ឈុត សេរីវាន់ថង ធ្លាប់ឈ្នះ ឃីម បូរ៉ា ម្តងរួចមកហើយក្នុងការប្រកួតលក្ខណៈមិត្តភាព ប៉ុន្តែ បូរ៉ា និងអ្នកគាំទ្រមួយចំនួនហាក់បីមិនពេញចិត្តចំពោះលទ្ធផលនាពេលនោះ ។
វគ្គផ្តាច់ព្រ័ត្រដែលមានរង្វាន់ម៉ូតូ១គ្រឿងនិងលុយ ៥០០ដុល្លារ គ្រោងនឹងធ្វើឡើងនៅ២សប្តាហ៍បន្ទាប់ពីប្រកួតចប់ថ្ងៃនេះ ហើយជើងឯកនឹងបន្តប៉ះ តាញ់ មករា ដែលជាម្ចាស់ជើងឯកក្រុមទី១ ដើម្បីដណ្ដើមខ្សែក្រវាត់រួមទាំងទឹកប្រាក់ ៦០០០ ដុល្លារ ៕