អ្នកដឹកនាំកីឡាករថៃ ចាប់ផ្តើមប្រយ័ត្នចំពោះកូនសិស្សឆ្មាសសែនសុខ
បន្ទាប់ពីកីឡាករចំណូលថ្មីរបស់ក្លឹបឆ្មាសសែនសុខ អេលីត ចំរើន បានប្រកួតឈ្នះកីឡាករថៃ ចេនសឹក រួចមក បានធ្វើឲ្យអ្នកដឹកនាំកីឡាករបរទេសមកប្រកួតនៅស្រុកខ្មែរ ចាប់ផ្តើមចាប់អារម្មណ៍ចំពោះក្បាច់ប្រយុទ្ធរបស់ ចំរើន រួមជាមួយ អេលីត សាន់ (លិញ ភារម្យ) និង សុខ សាវិន ព្រោះអ្នកគុនប្រយុទ្ធទាំង៣នេះ ចាប់ផ្តើមធ្វើឲ្យលោករាងពិបាកក្នុងការនាំយកអ្នកប្រដាល់បរទេសមកប្រកួតជាមួយ។
គួរបញ្ជាក់ថា ចេនសឹក មកប្រកួត៣លើកក្នុងទឹកដីកម្ពុជាមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ពោលគឺ ប្រកួតឈ្នះ ចាន់ សំអាត ឈ្នះ ថា សារុន និងឈ្នះ កូយឡាយ ជាដើម តែលើកនេះស៊យធំ ពេលប៉ះជាមួយ អេលីត ចំរើន កីឡាករថៃ ចេនសឹក ហាក់បីដូចជាមិនស្រួលឈ្នះដូចរាល់ដងឡើយ ដោយលើកនេះប្រកួតចាញ់កូនសិស្សលោក ស៊ន អេលីត ដោយមិនឯកច្ឆ័ន៣ទល់២។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ លោកគ្រូ ស៊ន អេលីត ដែលកំពុងបណ្តុះគុនខ្មែរជាច្រើននាក់បានរៀបរាប់ថា ការដែលលោកយកកីឡាករនេះ មកដោយសារក្លិបរបស់លោកកំពុងចង់បានកីឡាករដែលមានបទពិសោធស្រាប់ដើម្បីពង្រឹងក្លិប ក៏ដូចជា ជួយណែនាំកីឡាករក្មេងៗនៅក្នុងក្លិបផ្ទាល់ ។ រឿងមួយទៀត ចាន់ ចំរើន គាត់ចង់មកចូលរួមជាមួយក្លិបឆ្មាស ផងដែរ ពីព្រោះមានកន្លែងស្នាក់នៅងាយស្រួល និងអាចនៅជាមួយប្អូនប្រុសរបស់គេដែលកំពុងហ្វឹតហាត់នៅក្លិបរបស់លោកគឺកីឡាករ អេលីត កែវឡុង ។