WLC ដែលគ្រោងធ្វើនៅកម្ពុជាលើកដំបូងត្រូវផ្អាកជាបណ្តោះអាសន្ន
ក្លិប Cambodian Top Team បានចេញសេចក្តីប្រកាសថា ព្រឹត្តិការណ៍ការប្រកួតួត World Lethwei Championship (WLC) ដែលគ្រោងធ្វើនៅកម្ពុជានៅថ្ងៃទី ០៣ ខែមេសា ខាងមុខនេះ ត្រូវប្រកាសផ្អាកការប្រកួតជាបណ្តោះអាសន្នសិន ដោយសាររីករាលដាលនៃមេរោគ Covid-19។
ការផ្អាកដោយសារតែខ្លាចមេរោគ Covid-19 ដែលកំពុងផ្ទុះឡើងខ្លាំងទូទាំងសកលលោក។ ខណៈពេលដែលWLC មានកីឡាករ និងក្រុមការងារមកពីប្រទេសផ្សេងៗពីគ្នាជាច្រើនត្រូវធ្វើការរួមគ្នា ដូច្នេះការគិតគូរដល់សុខមាលភាពនិងសុវត្ថិភាពរបស់កីឡាករនិងអ្នកគាំទ្រគឺជារឿងសំខាន់ទីមួយរវស់ WLC ដែលត្រូវយកចិត្តទុកដាក់ ។
នេះជាហេតុផលចំបងដែលតំរូវអោយជាអ្នករៀបចំកម្មវិធីWLC និងដៃគូសហការទាំងអស់សម្រេចចិត្តផ្អាកកម្មវិធីជាបណ្តោះអាសន្នសិន ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពទាំងអស់គ្នា។ សូមបញ្ជាក់ផងដែរថានេះគ្រាន់តែជាការផ្អាកបណ្ណោះអាសន្នតែប៉ុណ្ណោះហើយយើងនឹងធ្វើការប្រកាសថ្ងៃប្រកួតនៅកម្ពុជាសារជាថ្មីម្ដងទៀតនាពេលខាងមុខនេះ ។ ដូចជម្រាបខាងលើនេះ សូមបងប្អូនប្រជាជនខ្មែរទាំងអស់ដែលទន្ទឹងរង់ចាំការប្រកួតនេះទទួលជ្រាបជាដំណឹង និងសូមអធ្យាស្រ័យដោយក្តីអនុគ្រោះ ៕