
អាល្លឺម៉ង់រកបានជ័យជម្នះលើកដំបូងនៅ UEFA Nations League
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់រកបានជ័យជម្នះលើកដំបូងក្នុងការប្រកួតពានរង្វាន់ UEFA Nations League ក្រោយឈ្នះម្ចាស់ផ្ទះអ៊ុយក្រែន១ទល់នឹង២ពីមុខអ្នកទស្សនាប្រមាណ២ម៉ឺននាក់ដែលត្រូវបានអនុញ្ញាតចូលរួមក្នុងពហុកីឡដ្ឋានអូឡាំពិកក្រុងគីវ។
ក្រុមលោក Joachim Low ធ្លាប់បានប្រកួត៦លើកមកហើយមុនបន្តយុទ្ធនាការក្នុងពូល A4 ថ្ងៃសៅរ៍ ទី១០ ខែតុលា។
ពួកគេបាននាំមុខពេល Matthias Ginter ទាត់បញ្ចូលទីនៅនាទីទី២០ មុនអ្នកចាំទី Georgiy Bushchan ភ្លាត់ស្នៀតពីការតែតដោយ Leon Goretzka នៅនាទី៤៩ ធ្វើឲ្យក្រុមឥន្ទ្រីដែកនាំមុខ០ទល់នឹង២។
អ៊ុយក្រែនរកបានមួយគ្រាប់មកវិញពីការទាត់១១ម៉ែត្រដោយ Ruslan Malinovskyi នៅនាទី៧៤។ យ៉ាងណា លទ្ធផលនេះនៅតែបន្តរហូតដល់ចប់៩០នាទី។
នៅរដូវកាលទីមួយ UEFA Nations League អាល្លឺម៉ង់មិនទទួលបានជ័យជម្នះសោះ តែសម្រាប់ឆ្នាំនេះពួកគេមាន៥ ពិន្ទុហើយពីការប្រកួត៣លើក និងឈរនៅលេខពីរ ពីក្រោមក្រុមលេខមួយអេស្ប៉ាញពីរពិន្ទុ។
ដោយឡែក អ្នកទស្សនាអាចចូលមើលការប្រកួតនេះបន្ទាប់ពីអាជ្ញាធរសុខាភិបាលក្នុងតំបន់បានអនុញ្ញាតចំនួន៣០ភាគរយ៕