![](https://www.msrsport.com/wp-content/uploads/2020/10/66CFC715-E2DB-43CF-9449-E8A1CE2919F7.jpeg)
KEPA អាចក្លាយជាជម្រើសរបស់ Chelsea វិញ ក្រោយ Medy មានបញ្ហានៅក្រុមជម្រើសជាតិ
អ្នកចាំទីសញ្ជាតិសេណេហ្គាល់ដែលជាកីឡាករចំណូលថ្មីរបស់ Chelsea គឺកីឡាករ Mendy បានជួបបញ្ហាក្នុងការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរបស់ខ្លួន ដោយកីឡាកររូបនេះមានបញ្ហារងរបួសភ្លៅកាលពីថ្ងៃពុធកន្លងទៅ ដែលអាចបង្ហាញឲ្យគេដឹងថា Kepa អាចនឹងវិលត្រឡប់ជាជម្រើសរបស់ Frank Lampard ឡើងវិញ។
គួរបញ្ជាក់ថា អតីតកីឡាកររបស់ក្លិប Rennes អាយុ ២៨ ឆ្នាំនឹងខកខានការប្រកួតនាពេលខាងមុខឲ្យជម្រើសជាតិរបស់ខ្លួនជាមួយប្រទេសម៉ារ៉ុក និង Mauritania ។ ជាមួយគ្នានោះប្រសិនបើ Medy រងរបួសធ្ងន់ធ្ងរលោក Lampard នឹងត្រូវបង្ខំចិត្តជ្រើសរើសKepa និង Willy Caballero ជាជម្រើសទី១និងទី២៕