Neymar៖ បើសិន Ramos ផ្លាស់មកលេងនៅ PSG ខ្ញុំជាមួយ Mbappe នឹងបន្តកិច្ចសន្យាថ្មីភ្លាមតែម្តង
ខ្សែប្រយុទ្ធ Neymar បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា បើសិនជាខ្សែការពារ Sergio Ramos សម្រេចចិត្តផ្លាស់មកកាន់ Paris Saint Germain ពិតមែន រូបគេជាមួយនឹង Kylian Mbappe ក៏បន្តកុងត្រាថ្មីភ្លាមនៅថ្ងៃបន្ទាប់ ដែរ។
អតីតសមាជិក Santos និង FC Barcelona បានបន្ថែមទៀតថា៖ “ប្រសិនជាគេមកមែន វាជារឿងល្អបំផុតសម្រាប់យើង ព្រោះយើងដឹងថាយើងនឹងឈ្នះពានរង្វាន់ UEFA Champions League បានយ៉ាងហោចណាស់ក៏២លើកដែរនៅពេលដែលមានវត្តមានរបស់គេនៅក្នុងក្រុម។”
គួរឱ្យដឹងថា កុងត្រារបស់ខ្សែការពារ Sergio Ramos ជាមួយនឹង Real Madrid ត្រូវអស់សុពលភាពនៅដំណាច់រដូវកាលនេះ ខណៈការចរចារក្នុងការបង្កើនកិច្ចសន្យាថ្មីចំនួន២ជាមួយប្រធានក្លឹប Florentino Perez នៅមិនទាន់អាចសម្រេចបាននៅឡើយទេ។