ក្រុម Leeds ប្រជែងជាមួយ Liverpool និង AC Milan លើខ្សែការពាររបស់ Lens
(BC-99)
ក្រុម Leeds United រថបស់លោក Marcelo Bielsa កំពុងចូលខ្លួនប្រជែងជាមួយ ហង្សក្រហម Liverpool ទៅលើខ្សែការពារ Loic Bade របស់ Lens ។
កីឡាករសញ្ជាតិ បារាំង Loic Bade បានក្លាយជាគោលដៅដែលស្ថិតនៅលើរ៉ាដារបស់ក្រុមបាល់ទាត់យក្សៗនៅ អ៊ឺរ៉ុប ជាច្រើនក្នុងខែនេះនៅពេលដែល Lens បានបើកភ្លើងបៃតងឱ្យរូបគេអាចចាកចេញពីក្រុមបើទោះជាកីឡាករវ័យ ២០ឆ្នាំម្នាក់នេះនៅសល់កិច្ចសន្យាជាមួយក្លិបដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៣ ក៏ដោយ។
មិនមែនមានត្រឹមតែ Leeds United ប៉ុណ្ណោះទេសូម្បីតែ AC Milan ក៏កំពុងចាប់អារម្មណ៍លើ Bade ដែរបន្ទាប់ពីខ្សែការពារ Mohamed Simakan រងរបួសជង្គង់។
លោក Paolo Maldini ដែលជាប្រធានក្លិប Milan ក៏នឹងប្រឈមមុខដូចគ្នាទៅនឹងការប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខារបស់ Bade រួមមាន Liverpool និង Lyon ផងដែរ។