
Buffon បានក្លាយជាអ្នកចាំទីមានអាយុច្រើនជាងគេ ក្រោយយល់ព្រមបន្តកុងត្រា២ឆ្នាំជាមួយ Pamar
ប្រធានក្លិបបាល់ទាត់ Pamar គឺលោក Kyle Krause បានប្រកាសថា អ្នកចាំទី Gianluigi Buffon បានយល់ព្រមចុះកុងត្រាជាមួយក្លិប ២ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៤។ ដែលនេះបានធ្វើអោយអតីតអ្នកចាំទីរបស់ Juventus បានក្លាយជាអ្នកចាំទីដែលមានអាយុច្រើនជាងគេក្នុងក្របខណ្ឌអ៊ីតាលី Serie A ខណៈដែលបច្ចុប្បន្ន Buffon មានវ័យ៤៤ឆ្នាំ ដូច្នេះគាត់និងអាចមានឈ្មោះជាអ្នកចាំទីរហូតឈានដល់វ័យ៤៦ឆ្នាំ។
គួររំលឹកផងដែរថា Gianluigi Buffon ក៏ធ្លាប់ជាយុវជនរបស់ Pamar ផងដែរ។ គ្រាលដែលមានវ័យ១៧ឆ្នាំ អំឡុងឆ្នាំ ១៩៩៥ ពេលនោះ Buffon បានផ្ទេរពី Pamar ទៅ Juventus ក្នុងតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្រ្តអ្នកចាំទីនៅអ៊ីតាលី គឺ២៣លានអ៊ឺរ៉ូ ស្មើនិង ៣១លានដុល្លារអាមេរិក៕