រឿងទំព័រ Facebook គ្រូបង្វឹក Honda បង្ហោះសារជារឿងពិត
ប្រភពចេញពីក្រុមការងាររបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាបានបង្ហាញថា រឿងទំព័រ Facebook របស់លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះជាខេមរភាសាគឺជារឿងពិតដែលគាត់អោយសរសេរបែបនេះ ។ អ្នកគាំទ្រជាច្រើនកំពុងឆ្ងល់ថាតើអត្ថបទចេញពីបណ្តាញសង្គមផ្ទាល់របស់កីឡាករជប៉ុនរូបនេះពិតរឺមិនពិតដោយអត្ថន័យក្នុងការបង្ហោះបានបញ្ចេញថា ខ្ញុំនឹងផ្ដល់ថវិកា៥ដុល្លារថែមទៀត ប្រសិនបើមានអ្នកចង់ទទួលការបង្ហាត់បាល់ទាត់ពីលោក។ ប្រភពចេញពីក្រុមការងាររបស់ក្រុមជម្រើសជាតិដែលកំពុងប្រមូលផ្តុំហ្វឹកហាត់មុនប៉ះជាមួយ ប៉ាគីស្ថាន បានបញ្ចាក់ថាវាជារឿងពិតដោយមិនមាន ការ Hack Account Facebook អ្វីនោះទេ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$