លោក ហុក សុចិត្រា ជាប់ជាសមាជិកប្រតិបត្តិសហព័ន្ធបាល់ទាត់កម្ពុជា
លោក ហុក សុចិត្រា អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ទទួលបានសម្លេងគាំទ្រសមាជិកថ្មីនៃគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
អគ្គលេខាធិការក្លិបបាល់ទាត់វិសាខាដដែលនឹងចូលកាន់តំណែងជំនួសលោកឧកញ៉ា ឫទ្ធី សំណាង ដែលជាសមាជិកចាស់ បានចែកឋានកាលខែឧសភា ឆ្នាំ២០២២ កន្លងទៅ។
លោក ហុក សុចិត្រា ជាអតីតខ្សែប្រយុទ្ធឆ្នើមមួយរូបដែលរកបាន២០គ្រាប់ក្នុងការប្រកួតផ្លូវការសម្រាប់កម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមឆ្នាំ២០០០។ លោកក៏បានជាប់ជាកីឡាករឆ្នើមលំដាប់ទី២នៅអាស៊ីអាគ្នេយ៍ កាលឆ្នាំ១៩៩៧៕