សែន រ៉ាឌី បដិសេធព័ត៌មានវិលចូលសង្វៀនវិញ
ក្រោយការបង្ហាញសារលើបណ្តាញសង្គមរបស់ សែន រ៉ាឌី នៅក្លិបប្រដាល់ Cambodian Top Team និងការបន្ថែមរបស់លោកគ្រូបង្វឹក ហ៊ុន ចាន់រាជ ធ្វើអោយអ្នកគាំទ្រជាច្រើនយល់ថាអ្នកប្រដាល់ដើម កំណើតខេត្តកោះកុងវិញមកសង្វៀនប្រដាល់វិញ ។
ទាក់ទងទៅនឹងព័ត៌មាននេះ សែន រ៉ាឌី ផ្ទាល់បានចេញមកបដិសេធ និងបកស្រាយពីការទៅក្លិប Cambodian Top Team ត្រឹមតែទៅលេងប៉ុណ្ណោះមិនបានចូលហ្វឹកហាត់វិញនោះទេកុំអោយបងប្អូន មានការយល់ច្រឡំ ។
គួររំលឹកផងដែរថា សែន រ៉ាឌី បានឈប់ឡើងសង្វៀនប្រដាល់គុនខ្មែរជាង៣ឆ្នាំមកហើយ ដោយទៅ ចាប់យករបររកស៊ីផ្ទាល់ខ្លួន និងចូលហាត់កីឡាករវ៉ូវីណាម ៕