ផ្លូវការ! Khmer Fight ត្រៀមធ្វើលើកទី៣នៅចុងឆ្នាំនេះ
សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិនឹងរៀបចំការប្រកួតដណ្តើមខ្សែក្រវ៉ាត់ជើងឯកពិភពលោក ( Khmer Fight) លើកទី៣នៅខែតុលា ឆ្នាំ២០១៩ខាងមុន នេះបើយោងតាមការឲ្យដឹងពីលោក មាន ស៊ីសារ៉ាម ដែលជាប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោកក៏បានប្រាប់បន្ថែមទៀតថា សហព័ន្ធគុនខ្មែរអន្តរជាតិបានបង្កើតឡើងអស់រយៈពេលជាង៤ឆ្នាំមកហើយ ហើយក៏មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងចំពោះកម្មវិធីនេះផងដែរ។ ហើយនៅពេលដែលកម្មវិធីប្រកួតគុនខ្មែរអន្តរជាតិ ( Khmer Fight) លើកទី៣ដែលលោកបានរៀបចំនៅខែតុលាខាងមុខនោះរួចរាល់ហើយ ពោលគឺនៅខែវិច្ឆិកាឆ្នាំដដែល លោកនឹងដឹកនាំគុនខ្មែរជាច្រើនរូបដើម្បីទៅចូលរួមព្រឹត្តិការណ៌កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីនជាបន្តទៀត។
គួររំលឹកថាកម្មវិធី Khmer Fight លើកទី២ទើបតែបញ្ចប់ថ្មីៗនេះ ពោលគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ក្នុងនោះយើងសង្កេតឃើញមានវត្តមានកីឡាករគុនខ្មែរល្បីៗឈ្មោះជាច្រើនបានចូលរួមប្រកួតនឹងដណ្តើមបានជ័យជំនះជាច្រើនផងដែរ៕