
គុនខ្មែរ៤រូបវ៉ៃនៅថៃឈ្នះសន្លប់២ស្មើ១ចាញ់១

ឡុង សំណាង និង ស្តាប៊យ
យប់ថ្ងៃអាទិត្យ ទី ៨ កញ្ញា នេះកីឡាករគុនខ្មែរ៤រូបដែលប្រកួតនៅទឹកដីប្រទេសថៃទទួលបានជ័យជម្នះចំនួនពីរនាក់ស្មើម្នាក់និងចាញ់ម្នាក់ ក្នុងនោះមាន កីឡាករ ម៉ឺន ដា ផ្តួលកីឡាករថៃត្រឹមទឹកទី១នៅសង្វៀន MX ខណៈកីឡាករ ចាន់ ណា បានផ្តួលម្ចាស់ខ្សែក្រវាត់ថៃ នៅសង្វៀន Max Muay Thai ក្នុងទឹកទី៣ ចំណែកនៅសង្វៀន Muay Thai Super Champ មានកីឡាករគុនខ្មែរពីររូបចេញទៅ ប្រកួតក្នុងនោះ យ៉ុន ដារ័ត្ន ចាញ់ពិន្ទុ និង ឡុង សំណាង ស្មើជាមួយកីឡាករថៃ Star Boy ។

យ៉ុន ដារ័ត្ន ចាញ់កីឡាករថៃ

ម៉ឺន ដា

ចាន់ ណា ឈ្នះ ថៃ ទឹក៣