គ្រូប្រេស៊ីលលាឈប់ ខណៈ Neymar សុំពេលពិចារណាថាបន្តជាមួយជម្រើសជាតិឬអត់
សារព័ត៌មាន BBC រាយការណ៍ថា Neymar មិនច្បាស់ពីការបន្ត លេងឲ្យជម្រើសជាតិប្រេស៊ីលទៀតឬយ៉ាងណា ខណៈលោក Tite បានសម្រេចចិត្តលាឈប់ពីតំណែងគ្រូបង្គោល ក្រោយចាញ់ក្រូអាត ដោយបាល់ប៉េណាល់ទី ធ្លាក់វគ្គ៨ក្រុម FIFA World Cup 2022។
ក្រុមជើងឯកពិភពលោក៥សម័យបានធ្លាក់ចេញពីវគ្គ៨ក្រុមចុងក្រោយ ដោយចាញ់ក្រុមជើងឯករង២០១៨ ក្រូអាតដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើ ១-១។
ក្រោយចប់ការប្រកួត Neymar បានថ្លែងថា មិនអាចធានា ១០០ភាគរយ នឹងបន្តលេងឱ្យប្រេស៊ីលបន្ទាប់ពីការធ្លាក់ចេញពី World Cup ខណៈគ្រូបង្វឹក Tite បានបញ្ជាក់ថានឹងចុះចេញពីតំណែង។
ចំណែកលោក Tite ក៏បានសម្រេចចិត្តចុះចេញពីតំណែងតែម្ដង៕