សង្វៀនថ្នាលគុនខ្មែរ ប្រកាសរើសយកកីឡាករដែលថ្មីដើម្បីមកប្រកួត
សង្វៀនប្រដាល់គុនខ្មែរថ្មីដែលទើបតែបង្កើតឡើងដោយមានឈ្មោះថា “ ថ្នាលគុនខ្មែរ” បានប្រកាសរើសយកកីឡាករមិនថាក្មេងៗ រឺក៏យុវជន សំខាន់ឲ្យតែថ្មីមិនដែលបានឡើងប្រកួតនៅសង្វៀនតាមបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ដើម្បីផ្តល់ឪកាសឲ្យកីឡាករទាំងនោះឡើងប្រកួតសន្សំបទពិសោធន៍ ក៏ដូចជាចូលរួមអភិវឌ្ឍន៍វិស័យគុនខ្មែរអោយមានការរីកចំរើនទៅថ្ងៃខាងមុខ។ ជាមួយគ្នានោះ លោក ម៉ុល នី ដែលជាអ្នកចាប់គូប្រកួតក្នុងសង្វៀនថ្នាលគុនខ្មែរលោកក៏បាននិយាយប្រាប់ MSR SPORT ថា៖ សម្រាប់សង្វៀនថ្នាលគុនខ្មែរដែលទើបតែបង្កើតឡើងពេលនេះ គឺលោកផ្តោតទៅលើក្មេងៗមិនថាគីឡូតូច រឺក៏ធំនោះទេ អោយតែព្យាយាមហ្វឹកហាត់ហើយថ្មីគឺកម្មវិធីផ្តល់ឪកាសអោយពួកគាត់ទាំងអស់។ ដូច្នេះហើយ បើមានក្លឹបណា រឺក៏គ្រូបង្វឹកគុនខ្មែររូបណាដែលមានបំណងចង់ឲ្យកូនសិស្សរបស់ខ្លួនដែលខំហ្វឹកហាត់ហើយ មិនដែលបានឡើងប្រកួត មេត្តាទំនាក់ទំនងជាមួយសង្វៀនថ្នាលគុនខ្មែរ រឺក៏អាចទំនាក់ទំនងតាមទូរស័ព្ទ 016 558 505។

លោក ម៉ុល នី អ្នកចាប់គូនៅសង្វៀនថ្នាលគុនខ្មែរ
ចំពោះតម្លៃខ្លួនប្រកួតវិញលោក ម៉ុល នី ក៏បានបញ្ជាក់អោយដឹងយ៉ាងច្បាស់ថា៖ ដោយសារតែនេះគឺជាកម្មវិធីថ្នាលហើយកីឡាករប្រកួតដោយស្មាក់ចិត្ត ដូច្នោះហើយគឺក្លឹបមិនបានទទួលកម្រៃថវិកាដូចប្រកួតនៅស្ថានីយ៍ទូរទស្សន៍នោះឡើយ ចំណែកឯតម្លៃខ្លួនកីឡាករវិញគឺមិនទទួលបានច្រើនទេ ព្រោះសង្វៀននេះបង្កើតឡើងដើម្បីអោយកីឡាករមានបទពិសោធន៍ប្រកួត ដោយក្នុងនោះកីឡាករចូលរួមប្រកួតទទួលបានក្នុងម្នាក់១០ម៉ឺនរៀល លើកលែងតែគូឯកគឺទទួលបាន២០ម៉ឺននិង៣០ម៉ឺនរៀល។
សូមបញ្ជាក់សារជាថ្មីម្តងទៀត បើមានក្លឹបណា រឺក៏គ្រូបង្វឹកគុនខ្មែររូបណាដែលមានបំណងចង់ឲ្យកូនសិស្សរបស់ខ្លួនដែលខំហ្វឹកហាត់ហើយមិនដែលបានឡើងប្រកួត មេត្តាទំនាក់ទំនងជាមួយសង្វៀនថ្នាលគុនខ្មែរ រឺក៏អាចទំនាក់ទំនងតាមទូរស័ព្ទ 016 558 505 មួយទៀតតាមរយៈ Facebook លោក ម៉ុលនី ផ្ទាល់ដែលមានក្នុង Link នេះ https://www.facebook.com/profile.php?id=100026421653480៕