រុស្ស៊ីនឹងដាក់ពង្រាយកងទ័ពពិសេសដើម្បីការពារក្នុងព្រឹត្តិការណ៌បាល់ទាត់ពិភពលោក២០១៨
បើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា អំឡុងការប្រកួត ពានរង្វាន់ បាល់ទាត់ពិភពលោក( Fifa World Cup 2018) នាខែក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ២០១៨ ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយកងទ័ពដែលមានបទពិសោធន៍នៅស៊ីរី និងក្នុងសង្គ្រាមនៅអ៊ុយក្រែន ដើម្បីការពារពីការវាយប្រហារ ។
គួរបញ្ជាក់ថាប្រទេស ចាប់តាំងពីការឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup ក្នុងការបោះឆ្នោតឆ្នាំ២០១០មករុស្ស៊ីត្រូវបានគំរាមវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនលើកច្រើនសារ ហើយការគំរាមកំហែងចុងក្រោយបង្អស់នៅលើប្រព័ន្ធអ៉ិនធឺណេតគឺធ្វើឡើងដោយការប្រមានកាត់ក្បាលកំពូលតារាបាល់ទាត់ល្បីៗ ដូចជា Lionel Messi និង Cristiano Ronaldo ពីក្រុមភេរវជន ISIS ក្នុងអំឡុងព្រឹត្តិការណ៍ជាដើម។ ហើយការគំរាមកំហែងពីក្រុមភេរវកម្មគឺជាការព្រួយបារម្ភធំបំផុតសម្រាប់ម្ចាស់ផ្ទះរុស្ស៊ី។
យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហានេះម្ចាស់ផ្ទះរុស្ស៊ី នឹងបញ្ចេញទ័ពពិសេសរបស់ខ្លួនដែលមានមូលដ្ឋានក្នុងប្រទេសមានបទពិសោធន៌ខ្ពស់ក្នុងសង្គ្រាមនៅមជ្ឈឹមបូព៌ា ដើម្បីយកមកការពារសុវត្ថិភាពីការវាយប្រហារដោយយន្តហោះ Drone នៅ World Cup លើកទី២២នេះ។