
ចាន់ រតនា បង្ហើបថាប្រកួតបន្ទាប់នៅ One Champioship អាចប៉ះកម្រិត A
តាំងតែពីឈ្នះកីឡាករគុយបា Gustavo កាលពីខែសីហា ឆ្នាំ២០១៩ មកអ្នកប្រដាល់គុនចម្រុះកម្ពុជា ចាន់ រតនា មិនទាន់បានឡើងសង្វៀន One Championship បន្តទៀតនោះទេ ខណៈរូបគេបានបង្ហើបថាការប្រកួតបន្ទាប់អាចប៉ះអ្នកខ្លាំងមួយកម្រិតទៀត ដោយសារការឈ្នះ៣ប្រកួតជាប់គ្នាកន្លងមកនៅក្នុងស្ថាប័នកម្រិតពិភពលោកមួយនេះ ។

ចាន់ រតនា ប្រកួតជាមួយ Rudy Agustian
ម្ចាស់ក្លិបប្រដាល់ សីល្បៈ រូបនេះបានបញ្ជាក់ថា ដោយសាររបួសដៃតិចតួចធ្វើអោយបាត់មុខយូរពីស្ថាប័ន One ខណៈក្នុងឆ្នាំ២០២០ ខាងមុខនេះរូបគេអាចនឹងវិលមកវិញដោយអាចប៉ះដៃគូខ្លាំងមួយកម្រិតទៀតដែលអាចឈានដល់កម្រិត A ក្នុងប្រភេទទម្ងន់ជាមួយគ្នានេះ ។ រតនា បន្តថាការប្រកួតបន្ទាប់មិនទាន់ដឹងពីថ្ងៃខែច្បាស់នៅឡើយទេ ដោយអ្វីៗនៅលើអ្នកដឹកនាំរបស់លោកជាចរចារជាមួយខាងកម្មវិធី យ៉ាងលោកដឹងត្រឹមតែដៃគូបន្ទាប់ជាអ្នកខ្លាំងកម្រិត៥ ម្នាក់ក្នុងចំណោមកីឡាករដែលខ្លាំងក្នុងប្រភេទទម្ងន់របស់ដើម្បីឈានទៅឱកាសដណ្តើមខ្សែក្រវាត់ ។

ចាន់ រតនា ប្រកួតជាមួយ Rudy Agustian
គួរដឹងថា ចាន់ រតនា ប្រឡូកលើសង្វៀនគុនចម្រុះចំនួន ១០ លើកក្នុងនោះ ឈ្នះ ៧ ដង និង ចាញ់ ៣ ដងបន្ទាប់ពីកីឡាករជំនាញយុទ្ធគុនខមរូបនេះប្រឡូកលើសង្វៀនគុនចម្រុះតាំងឆ្នាំ២០១៥មក។ ការឈានដល់កម្រិតខ្ពស់នេះបន្ទាប់ពីរូបគេឈ្នះ៣លើកជាប់គ្នានៅសង្វៀន ONE ដោយវាយកីឡាករឥណ្ឌូណេស៊ី ពីររូប Abro Fernandez និង Rudy Agustian ត្រឹមទឹកទី២ មុនពេលឈ្នះពិន្ទុ ជើងខ្លាំងជំនាញចំបាប់គុយបា Gustavo Balart នាពាក់កណ្ដាលខែ សីហា នៅប្រទេសថៃ ៕