
នឹងត្រាក់កាន និង រុងណាផា ថាមិនធ្លាប់ប៉ះអ្នកប្រដាល់ដៃរឹងដូច ឡៅ ចន្ទ្រា ទេ
អ្នកប្រដាល់ថៃពីររូបដែលធ្លាប់ប្រកួតជាមួយ ឡៅ ចន្ទ្រា គឺ រុងណាផា និង នឹងត្រាក់កាន បានបង្ហាញអារម្មណ៍ពិតថាតាំងពីប្រកួតជាមួយកីឡាករគុនខ្មែរមកមិនដែលប៉ះដៃគូណាដែលមានដៃរឹងដូច នាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា នោះទេ ។
នឹងត្រាក់កាន អ្នកប្រដាល់ខេត្តសុរិន្ទ៍ដែលបានប៉ះ ឡៅ ចន្ទ្រា ចំនួនបីដងឈ្នះម្តងនិង ចាញ់ពីរដង បានលើកឡើងថា ឡៅ ចន្ទ្រា ពិតជាមានដៃរឹងម៉ាំមែននៅពេលចូលកាច់ ក្រៀកជាមួយគាត់ម្តងៗទោះបីខំប្រឹងទប់កុំអោយគាត់ទាញចេញយ៉ាងណាក៏នូវតែ មិនអាចធ្វើបាន ព្រោះគាត់ចូលចិត្តដោះពីការចាប់ហើយវាយកែង ។
រុងណាផា ដែលប៉ះអ្នកប្រដាល់ខេត្តកំពង់ស្ពឺបីដងសន្លប់ពីរដងនិងចាញ់ពិន្ទុម្តងក៏លើកឡើង មិនខុសពីមិត្តរួមជាតិរបស់គេដែរ ពោលរូបគេសរសើរថា ចន្ទ្រា មានក្បាច់ច្រើន ហើយកែងល្អ ដៃរឹងល្អ ទោះបីគេខំវ៉ៃតាមក្បាច់បែបណាក៏មិនអាចឈ្នះ ចន្ទ្រា បាន ។
គួររំលឹកថា ឡៅ ចន្ទ្រា ធ្លាប់ប៉ះកីឡាករថៃទាំងពីរនេះក្នុងពានរង្វាន់ ISI Palm រដូវកាលទីមួយ ដែលរូបគេក្លាយជាជើងឯក និងការប្រកួតម៉ារ៉ាតុន ក៏គេជាជើងឯក ៕
ឡៅ ចន្រ្ទា