
ហ៊ុន ចាន់រាជ គ្រោងនាំកម្មវិធីប្រដាល់លំដាប់ពិភពលោកមកកម្ពុជានាចុងឆ្នាំនេះ
លោក ហ៊ុន ចាន់រាជ ដែលម្ចាស់ក្លិបប្រដាល់ Cambodian Top Team និងជាប្រធានប្រភិភូដឹកនាំកីឡាករខ្មែរ ប្រកួតក្រៅប្រទេសបានបង្ហើបថា នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ខាងមុខនេះលោកគ្រោងនាំកម្មវិធី លំដាប់ពិភពលោកពីរទៅបីកម្មវិធីដើម្បីរៀបចំឡើងនៅទឹកដីកម្ពុជា ។

លោក ហ៊ុន ចន្ទរាជ គ្រាដែលដឹកនាំ ពេជ្រ ម្ទេសខ្មាំង និង រឿង សោភ័ណ្ឌ ទៅប្រកួតនៅភូមា
ថ្នាក់ដឹកនាំប្រចាំសហព័ន្ធគុនចម្រុះកម្ពុជារូបនេះបញ្ជាក់ថា ៖ លោកកំពុងពិភាក្សាជាមួយខាងកម្មវិធីធំៗ លំដាប់ពិភពលោកដើម្បីមកធ្វើឡើងនៅទឹកដីកម្ពុជា ហើយកីឡាករគុនខ្មែរនឹងមានឱកាសប្រកួតដណ្តើម ខ្សែក្រវាត់ក្នុងកម្មវិធីនោះផងដែរ ប៉ុន្តែលោកមិនទាន់បញ្ជាក់ឈ្មោះកីឡាករនិងឈ្មោះកម្មវិធីនៅឡើយទេ ។

ហ៊ុន ចាន់រាជ ប្រធានក្លិប Cambodia Top Team
សូមបញ្ជាក់ថា កម្មវិធី One Championship ធ្លាប់ធ្វើឡើងនៅទឹកដីកម្ពុជាចំនួនពីរដងកាលពីឆ្នាំ ២០១៥ និង ២០១៦ ប៉ុន្តែក្រោយមកមិនដែលមានកម្មវិធីលំដាប់ពិភពលោកមករៀបចំនៅកម្ពុជាទៀតនោះទេ ៕