លោក ថាវិន ស.ដានឆ័យ សរសើរអ្នកគាំទ្រប្រដាល់ស្រុកខ្មែរ ខុសពីអ្នកគាំទ្រប្រដាល់ក្នុងស្រុកថៃ
អស់រយៈកាលជាង៥ឆ្នាំមកហើយដែលលោកគ្រូ ថាវិន ស.ដានឆ័យ បានដឹកនាំក្រុមកីឡាករបរទេសមកប្រកួតនៅស្រុកខ្មែរ ពិសេសង្វៀន CBS ដោយកីឡាករបរទេសទាំងនោះភាគច្រើនគឺជាអ្នកប្រដាល់ថៃ។ អ្វីដែលបានធ្វើឲ្យលោកគ្រូថាវិន សហការជាមួយក្រុមកីឡា CBS បានយូរដូចនេះ ក៏ដោយសារតែលោកយល់ថា នេះគឺជាការស្វែងយល់ពីគ្នាទៅវិញទៅមករវាងគុនខ្មែរ និង គុនថៃ ពិសេសគឺអ្នកប្រដាល់ស្រុកថៃតែម្តង ព្រោះថានៅប្រទេសថៃមានអ្នកប្រដាល់ច្រើន ដោយអ្នកប្រដាល់មួយចំនួនក៏មានបំណងចង់មកបញ្ចេញសមត្ថភាពនៅស្រុកខ្មែរផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
និយាយបែបចេញពីចិត្ត លោក ថាវិន ស.ដានឆ័យ បានប្រាប់ MSR ថា៖ លោកមានការកោតសរសើរដល់អ្នកគាំទ្រកម្ពុជាខ្លាំងមែនទែន ព្រោះថា អ្នកទាំងនោះភាគច្រើនដែលមកទស្សនាផ្ទាល់សុទ្ធតែគាំទ្រចេញពីចិត្ត ចេញពីបេះដូងផ្ទាល់ បើប្រៀបធៀបនៅប្រទេសថៃវិញ ទោះសំបូរកម្មវិធីប្រកួតច្រើនមែន ប៉ុន្តែអ្នកមកទស្សនាមួយភាគធំគឺគេចូលចិត្តលេងដាក់ដើមផាន់ ដូចនេះបើប្រៀបធៀបរវាងអ្នកមកទស្សនាផ្ទាល់រវាងអ្នកគាំទ្រខ្មែរ និង អ្នកគាំទ្រថៃ គឺចាញ់ខ្មែរដាច់។ លោក ថាវិន ហ៊ាននិយាយបែបនេះក៏ដោយសារយោងទៅលើបទពិសោធន៍ជាង៥ឆ្នាំដែលលោកបានដឹកនាំកីឡាករថៃ និង បរទេស មកប្រកួងក្នុងស្រុកខ្មែរ ទើបធ្វើឲ្យលោកបានយល់ច្បាស់ក្នុងពិភពប្រដាល់នៃប្រទេសទាំង២។
គួររំលឹកថាលោក ថាវិន ក៏ធ្លាប់បាននិយាយទៀតថា អ្នកប្រដាល់ថៃមួយចំនួនដែលមិនធ្លាប់ឡើងប្រកួតក្នុងសង្វៀនធំៗនៅប្រទេសថៃ នៅពេលដែលពួកគេមកប្រកួតក្នុងស្រុកខ្មែរ បែរជាអ្នកប្រដាល់ទាំងនោះត្រូវបានសង្វៀនធំៗនៅក្រុងបាងកកចាប់អារម្មណ៍ និង ផ្តល់ឳកាសឲ្យអ្នកទាំងនោះឡើងប្រកួតក៏មានដែរ៕