
វាន់ថង ប៉ះម្ចាស់ខ្សែក្រវាត់ WLC Antonio ខណៈ ផលឌឿ ជួប ម៉ុងហ្គាលី ធ្លាប់វ៉ៃ Thai Fight
ម្ចាស់ខ្សែក្រវាត់ ISI Palm គុនខ្មែរ ឈុត សេរីវណ្ណថង និងត្រូវជួបជាមួយម្ចាស់ខ្សែក្រវាត់ WLC កីឡាករព័រទុយហ្គាល់ António Faria ខណៈ ចៅ ផលឌឿ ត្រូវប្រកួតជាមួយ កីឡាករ ម៉ុងហ្គាលី Batjargal sundui នៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ។
António Faria ជាម្ចាស់ខ្សែក្រវាត់ wlc – world lethwei championship ដែលធ្លាប់មកស្រុកខ្មែរឈ្នះ ធឿន ធី , ខុន ស៊ីចាន់ និងចាញ់ពិន្ទុ រិទ្ធ ភូលូ ចំណែក Batjargal sundui ធ្លាប់ប្រកួតនៅប្រទេសថៃក្នុងកម្មវិធី ថៃហ្វែ ដោយចាញ់កីឡាករអឺរ៉ុង Jamal និងធ្លាប់មកស្រុកខ្មែរផងដែរដោយចាញ់កីឡាករ ឆៃ សារ៉ា នៅសង្វៀន ស៊ី អិន ស៊ី ក្នុងទឹកទី ២ ។

កីឡាករ ឈុត សេរីវ៉ាន់ថង

Antonio Faria
ការប្រកួតនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃ អាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ ២០១៩ នឹងចាប់ផ្តើមពី ម៉ោង ៦:៣០ នាទីល្ងាចតទៅ ៕ ប្រភពរូបភាព៖ Ek Phnom Kun Khmer Arena – សង្វៀនប្រដាល់គុនខ្មែរ ឯកភ្នំ