ខ្សែប្រយុទ្ធ Asamoah Gyan ត្រលប់មកកាន់ក្រុមជម្រើសជាតិហ្គាណាវិញតាមសំណើររបស់ប្រធានាធិបតី
ខ្សែប្រយុទ្ធ Asamoah Gyan បានវិលត្រលប់ចូលជំរំតំណាងជាតិវិញហើយ បន្ទាប់ពីប្រធានាធិបតី Nana Akufo Addo ទូរសព្ទមកនិយាយជាមួយរូបគេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អតីតសមាជិក Sunderland រូបនេះបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហ្គាណានៅថ្ងៃចន្ទទី២០ខែឧសភា គឺ១ខែមុនព្រឹត្តិការណ៍ African Nations Cup 2019 ចាប់ផ្ដើម។ ការប្រកាសនេះបានកើតឡើងមួយរយៈខ្លីបន្ទាប់ពីរូបគេត្រូវបានដកតួនាទីប្រធានក្រុមជម្រើសជាតិ។
Gyan ខានបានលេងឱ្យជម្រើសជាតិហ្គាណាតាំងពីខែកញ្ញាឆ្នាំ២០១៧មកម្ល៉េះ ដោយសារតែបញ្ហារបួសញឹកញាប់ ចំណែកនៅក្លិប Kayserispor ក្នុងប្រទេសទួរគីវិញ ក៏កីឡាករវ័យ៣៣ឆ្នាំរូបនេះមិនសូវបានចូលលេងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ៣៣ឆ្នាំ បានចូលលេងឱ្យហ្គាណាចំនួន១០៦ដង និងរកបាន៥១គ្រាប់ដែលជាឯតទគ្គកម្មរបស់ហ្គាណាទាំងចំនួននៃការចូលលេងនិងចំនួនគ្រាប់បាល់ផងដែរ។