CR7 ប្រឈមការពិន័យពី FIFA
ដោយសារការដោះស្លាកប្រធានក្រុមបញ្ចេញកំហឹងដាក់អាជ្ញាកណ្ដាល ធ្វើឲ្យ Cristiano Ronaldo ប្រឈមទណ្ឌកម្មពី FIFA។
ការប្រឈមនេះដោយសារតែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់តវាអាជ្ញាកណ្ដាលដែលមិនឲ្យបាល់របស់គេចូលទីស៊ែប ទោះមានការប្រតិកម្មថា បាល់នេះចូលទីទៅហើយ។
មាត្រា១១នៃក្រមវិន័យបាល់ទាត់ចែងថា សមាគម ក្លិបក៏ដូចជា កីឡាករ ឬសមាជិកត្រូវគោរពតាមច្បាប់ និងបទបញ្ញត្តិដែលប្រកាសដោយ FIFA ។
អ្នកគាំទ្រមើលឃើញថា អាជ្ញាកណ្តាល Danny Makkelie និងសហការីរបស់លោកមានកំហុសក្នុងស្ថានភាពនេះ។ ដោយសារតែពុំមាន V.A.R និងជំនួយការអាជ្ញាកណ្ដាលមើលមិនឃើញ។
គ្រូបង្គោលព័រទុយហ្គាល់ លោក Fernando Santos បានបញ្ជាក់ថា អាជ្ញាកណ្តាលបានទទួលខុសហើយបានសូមទោស។ ទោះយ៉ាងណាលទ្ធផលនៃការប្រកួតមិនអាចផ្លាស់ប្តូរបានទេ។ បន្ទាប់ពីការប្រកួតរ៉ូណាល់ដូក៏មានសេចក្តីថ្លែងការណ៍មិនពេញចិត្តផងដែរ។ គេថា អាជ្ញាកណ្តាលបានបង្កអន្តរាយដល់ប្រជាជាតិទាំងមូល។
នៅព្រឹកថ្ងៃទី ៣១ ខែមីនាព័រទុយហ្គាល់នឹងធ្វើដំណើរទៅលុចហ្សំបួរ។ Ronaldo មាន ១០២គ្រាប់ ក្នុងក្រុមព័រទុយហ្គាល់ និងក្រោមម្ចាស់កំណត់ត្រាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងក្រុមជម្រើសជាតិ គឺលោក Daei Ali ចំនួន៧គ្រាប់ (លោក Ali រកបាន១០៩សម្រាប់អ៊ីរ៉ង់)៕