ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង រកបាន៣ពិន្ទុក្នុងពូលខ្សែក្រវាត់គោជល់ ( Video)
ឆ្លងកាត់ការប្រកួតម្នាក់១ប្រកួតក្នុងពូល A កាលពីម្សិលមិញ ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង រកបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីឈ្នះគូប្រកួតរៀងៗខ្លួន ។
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក វគ្គសន្សំពិន្ទុ ម៉ឺន មេឃា បានយកឈ្នះពិន្ទុ សូត្រ វាសនា ដោយឯកច្ឆ័ន្ទ ៥ ទល់ ០ ក្រោយឆ្លងកាត់ការប្រកួតពេញ៥ទឹក ។
ចំណែកការប្រកួតមួយគូទៀត ឈុត សេរីវ៉ាន់ថង ឈ្នះយ៉ាងស្វិតស្វាញជាមួយ ឡុង ជិន ដោយពិន្ទុ ៣ ទល់ ២ បន្ទាប់ពីប្រកួតពេញ៥ទឹក ។
សម្រាប់សប្ដាហ៍ក្រោយនឹងចាប់ផ្តើមប្រកួតពូល B វិញ ដោយ តាញ់ មករា ប៉ះ វេង សុភ័ក្រ្ក និង ឡុង ឡា ជួប សោម វិឆ័យ ចាប់ពីម៉ោង ៦:០០ ល្ងាចនាសង្វៀន CNC ៕