លី ភា ថានៅតែប្រើក្បាច់ដើរចូលពេលប៉ះ ម៉ឺន មេឃា
អ្នកប្រដាល់គុនខ្មែរ លី ភា នៅតែរក្សាក្បាច់ដើរចូលទៅលើដៃគូប្រកួតរបស់ខ្លួនដដែលពេលប៉ះជាមួយសិស្សប្អូន ម៉ឺន មេឃា នៅក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ នាព្រឹកថ្ងៃសៅរ៍ ទី ១១ ខែ មេសា ឆ្នាំ ២០២០ នេះ នាសង្វៀន CBS ។ លី ភា បានរៀបរាប់ថា ការប៉ះ មេឃា មិនងាយស្រួលនោះទេ ពីព្រោះគេជាកីឡាករដែលមានក្បាច់ល្អនិងវៃឆ្លាតលើសង្វៀន ប៉ុន្តែយ៉ាងណាក៏ដោយក្បាច់ដើរចូលចាប់ដើម្បីវាយកែងរបស់ខ្លួននៅតែអាចយកមកប្រើប្រាស់ពេលប៉ះជាមួយកូនប្រុសរបស់អតីតកំពូលអ្នកប្រដាល់ អេ ភូថង ម្នាក់នេះ ។
សូមបញ្ជាក់ថា ការប្រកួតរវាងអ្នកលេងកែង លី ភា ជាមួយម្ចាស់ខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ ម៉ឺន មេឃា នឹងធ្វើឡើងវេលាម៉ោង ៨ ព្រឹករួមទាំងគូពិសេសជាច្រើនគូទៀតដូចជា នី សុភា ប្រកួតជាមួយ វង្ស វិឆ័យ និង សុខ សាវិន ប៉ះជាមួយ ឃីម បូរ៉ា ដោយការប្រកួតមិនអនុញ្ញាតអោយមានអ្នកទស្សនាផ្ទាល់នោះទេ ៕