
ទោះបានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្តី ក៏ ទួនប៉េ ចង់ផ្តាច់ឲ្យ បូរ៉ា បោះបង់ការប្រកួត

ទួន ប៉េ ផ្តល់បទសំភាន៍ជាមួយលោក ហេង សារ៉េត
ក្នុងចំណោមបេក្ខភាពកីឡាករគុនខ្មែរទាំង៣(សុខ សាវិន, លីភា និង សួន ចាន់នី)មួយណាក៏បានដែរ ទួនប៉េ ស្វាគមន៍ទាំងអស់ ទាំងនេះគឺជាសំដីពិតរបស់អ្នកប្រដាល់មកពីខេត្តបុរីរាំប្រទេសថៃ គ្រាដែលរូបគេបានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែកISI Palm រដូវកាលទី៤នេះ។ គួរបញ្ជាក់ថា កីឡាករថៃរូបនេះនឹងត្រូវប្រកួតក្នុងវគ្គបង្រ្គប់ជុំទី៤ជាមួយកីឡាករគុនខ្មែរ ឃីម បូរ៉ា នៅថ្ងៃអាទិត្យស្អែកនេះ ខណៈពេលដែល ឃីម បូរ៉ា ធ្លាប់ប្រកួតចាញ់ ទួនប៉េ ៣ដងរូចមកហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ឃីម បូរ៉ា និង ទួនប៉េ(ថៃ)
ទួន ប៉េ ក៏បាននិយាយបន្ថែមទៀត បូរ៉ា គឺជាអ្នកប្រដាល់ល្អមួយរូបគួរសមដែរ ប៉ុន្តែនូវស្ទើរចិត្តនិងកំលាំងបន្តិច ហើយសម្រាប់ការប្រកួតលើកចុងក្រោយជាមួយគេ ក៏ខ្ញុំមិនបន្ធូរដៃរ ពោលគឺបើអាចផ្តាច់បានខ្ញុំនឹងផ្តាច់គេឲ្យបោះបង់ការប្រកួតក្នុងទឹកណាមួយ ទោះបីជាខ្ញុំមានឪកាសកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ពិតមែន។

សួន ចាន់នី និង វីថៈយ៉ាក់យុទ្ធ(ថៃ)
គួរបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែកISI Palm រដូវកាលទី៤ នៅថ្ងៃអាទិត្យស្អែកនៅស៊ីអិនស៊ីនេះ ក៏មានការប្រកួតគូប្រទែងប្រទុងគ្នាមួយទៀតគឺ សួន ចាន់នី និង វីថៈយ៉ាក់យុទ្ធ ព្រោះថា សួន ចាន់នី ត្រូវការឈ្នះកីឡាករថៃនេះជាចាំបាច់ ដើម្បីធានាកៅអីទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រដូចគ្នា ហើយក៏មានការប្រកួតគូរសងសឹកមិត្តភាពអន្តរជាតិមួយគូទៀត គឺរវាង ប៊ុន សុធា និង ភិតបែតសែន។ ផ្សាយផ្ទាល់ចាប់ពីម៉ោង១១ព្រឹកថ្ងៃអាទិ្យតទៅនៅ CNC៕