
អតីតអាជ្ញាកណ្តាល ឃឹម សុជាតិ ពិតជាមានខាងកម្មវិធីគុនចម្រុះទាក់ទងមែន
លោក ឃឹម សុជាតិ ដែលបានលាឈប់ពីអាជ្ញាកណ្តាលប្រដាល់គុនខ្មែរកាលពីពេលកន្លងមកនោះ ត្រូវបានលោក ហ៊ុន ចាន់រាជ្យ អញ្ញើញចូលរួមក្នុងសន្និសីទរបស់សហព័ន្ធយុទ្ធគុនចម្រុះខ្មែរ នៅព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៨ នាគណៈកម្មាការជាតិអូឡាំពិក ។
ការចូលរួមនេះមានន័យថាលោក ឃឹម សុជាតិ អាចនឹងក្លាយជាអាជ្ញាកណ្តាលមួយរូបក្នុងកម្មវិធី ប្រដាល់គុនចម្រុះរបស់កម្ពុជាដែលលោក ហ៊ុន ចាន់រាជ្យ គ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការបង្កើតសហព័ន្ធគុនចម្រុះខ្មែរលិចជារូបរាងដូចនេះ ។
លោក ឃឹម សុជាតិ ជាអាជ្ញាកណ្តាលមួយរូបដែលអ្នកគាំទ្រពេញចិត្តរូបលោកតាមរយៈភាពរហ័ស ក្នុងការកាត់សេចក្តីលើសង្វៀន ប៉ុន្តែក្រោយចប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំ២០១៧ លោក ក៏បានសម្រេចដើរចេញពីតួនាទីមួយនេះ ៕ អត្ថបទ៖ ជោគជ័យ