សុខ ធី ប្រាប់មូលហេតុដែលមិនងាយដើម្បីបាន៣ពិន្ទុពី ធ្នូសឹកឡេក
ការចង់បាន៣ពិន្ទុពីកីឡាករគុនថៃ ធ្នូសឹកឡេក វាមិនមែនជារឿងស្រួសនោះឡើយ នេះបើយោងតាមការបញ្ជាក់ពីលោក សាន់ សៅយ៉ាន់ គ្រូបង្ហាត់គុនខ្មែររបស់កីឡាករ សុខ ធី (កាកា) ខណៈដែលកីឡាករទាំង២រូបនឹងត្រូវតតាំងប្រកួតដណ្តើម៣ពិន្ទុពីគ្នានៅសង្វៀងស៊ីអិនស៊ីនាថ្ងៃអាទិត្យទី២៨ចុងសប្តាហ៍នេះ។
ជាមួយគ្នានេះ សុខ ធី ដែលជាបេក្ខភាពត្រូវប្រកួតផ្ទាល់ក៏បាននិយាយឲ្យដឹងដែរថា រូបគេធ្លាប់ឃើញអ្នកប្រដាល់ថៃ ធ្នូសឹកឡេក តាំងពីគេមិនទាន់ឡើងសង្វៀនមកម្លេះ ម្លោះហើយបើអោយរូបគេនិយាយថានឹងអាចដណ្តើមបាន៣ពិន្ទុពីកីឡាកររូបនេះ គេមិនហ៊ានអះអាងឡើយ ព្រោះ ធ្នូសឹកឡេក ធ្លាប់ជាម្ចាស់ខ្សែក្រវ៉ាត់ នៅសង្វៀនលុមភីនីប្រទេសថៃ ហើយចង្វាក់ចេញចូលរបស់គាត់នៅតែមានភាពស្វាហាប់នូវឡើយ ដែលជាហេតុធ្វើឲ្យរូបគេនៅភាពស្រពិចច្រពិលច្រើននៅការប្រកួតចុងសប្តាហ៍នេះ។
គួររំលឹកថានៅថ្ងៃបើកឆាកប្រកួតជុំដំបូង ធ្នូសឹកឡេក ទទួលបាន៣ពិន្ទុក្រោយឈ្នះ តាញ់ មករា ស្របពេលដែល សុខ ធី (កាកា) ក៏ទទួលបាន៣ពិន្ទុដូចគ្នា ដោយយកឈ្នះពិន្ទុលើកីឡាករ សុផាតណយ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ថ្ងៃតទៅតាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី៕