មកជួបជាមួយកីឡាករនៅ Premiere League ទាំង១០រូបដែលជិះឡានថ្លៃៗជាងគេគិតត្រឹមឆ្នាំ ២០១៩-២០២០
ប្រហែលជាមិនចម្លែកណាស់ណាទេសម្រាប់កីឡាករកំពូលៗដែលកំពុងប្រកបអាជីពនៅក្របខណ្ឌរបស់ប្រទេសអង់គ្លេស ជាងនោះទៅទៀតប្រាក់ប្រចាំសប្តាហ៍របស់អ្នកទាំងនោះក៏ទទួលបានកម្រៃច្រើនផងដែរ ដូច្នេះសម្រាប់សំភារៈនិយមក៏អ្នកទាំងនោះចំណាយលុយចាយទៅតាមហ្នឹងដូចគ្នា។ ថ្ងៃនេះ MSR SPORT សូមលើកយកកីឡាករបាល់ទាត់ទាំង១០រូប ដែលអ្នកទាំងនោះចំណាយលុយទិញឡានជិះថ្លៃៗជាងគេនៅក្របខណ្ឌកំពូលប្រទេសអង់គ្លេស។
– ទី១០ ៖ កីឡាករ Nicolas Pepe របស់ក្រុមកាំភ្លើងធំ Arsenal ជិះឡានម៉ាក Lamborghini Aventador ដែលមានតម្លៃ 271,146 ផោន ស្មើនិង 352,484ដុល្លារ។
– ទី៩ ៖ កីឡាករ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ជិះឡានម៉ាក Lamborghini Aventador ដែលមានតម្លៃដូចគ្នានិង Pepe ដែរ 271,146ផោន ស្មើនិង 352,484ដុល្លារ។
– ទី៨ ៖ កីឡាករ Sergio Aguero របស់ក្រុមពពកខៀវ Man City ក៏ជិះឡានម៉ាក Lamborghini Aventador ដូចនិង Pepe ហើយ Salah ដែរ ហើយតម្លៃក៏ដូចគ្នា 271,146ផោន ស្មើនិង 352,484ដុល្លារ។
– ទី៧ ៖ កីឡាករ Mesut Ozil របស់ក្រុមកាំភ្លើងធំ Arsenal ក៏មិនខុសពីអ្នកនៅខាងលើដែរ ដោយជិះឡានម៉ាក Lamborghini Aventador តម្លៃ 271,146ផោន ស្មើនិង 352,484ដុល្លារ។
– ទី៦ ៖ កីឡាករ Michy Batshuayi របស់ក្រុមតោខៀវ Chelsea ជិះឡានម៉ាក Rolls Royce Dawn ដែលមានតម្លៃ 275,000ផោន ស្មើនិង 357,442ដុល្លារ។
– ទី៥ ៖ កីឡាករ Dele Alli របស់ក្រុមមាន់ខ្នាយតាន់របស់ក្រុម Spur ជិះឡានម៉ាក Rolls Royce Phantom ដែលមានតម្លៃ 360,000ផោន ស្មើនិង 467,941ដុល្លារ។
– ទី៤ ៖ កីឡាករ Roberto Firmino របស់ក្រុមហង្សក្រហម Liverpool ជិះឡានម៉ាក Rolls Royce Phantom ដូចនិង Alli ដែរ ហើយតម្លៃដូចគ្នា 360,000ផោន ស្មើនិង 467,941ដុល្លារ។
– ទី៣ ៖ កីឡាករ Paul Pogba របស់ក្រុមបិសាចក្រហម Man UTD ជិះឡានម៉ាក McLaren P1 ដែលមានតម្លៃ 866,000ផោន ស្មើនិង 1,125,774ដុល្លារ។
– ទី២ ៖ កីឡាករ Heung-Min Son របស់ក្រុមមាន់ខ្នាយតាន់ Spur ជិះឡានម៉ាក Ferrari LaFerrari ដែលមានតម្លៃ 1,150,000ផោន ស្មើនិង 1,494,966ដុល្លារ។
– ទី១ ៖ កីឡាករ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal ជិះឡានម៉ាក Ferrari LaFerrari ដូចនិង Son ដែរ មានតម្លៃ 1,150,000 ផោន 1,494,966ដុល្លារ៕