Moukoko ក្លាយជាកីឡាករក្មេងបំផុតនៅ UCL
Borussia Dortmund បានបញ្ចប់កំពូលតារាងពូល F បន្តទៅវគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌ Champions League ក្រោយវាយបកយកឈ្នះម្ចាស់ផ្ទះ Zenit St Petersburg ១ទល់នឹង២។
Dortmund បានចាប់ផ្តើមការប្រកួតជុំចុងក្រោយដោយនាំមុខមួយពិន្ទុពីក្រុមលេខពីរ Lazio។
Sebastian Driussi បានទាត់បញ្ចូលទីឲ្យក្រុមរុស្ស៊ីបានមុននៅនាទី១៦ មុន Lukasz Piszczek និង Axel Witsel វាយបកពីរគ្រាប់វិញ។
ចំណែកលទ្ធផលមួយគូទៀត Club Bruges ស្មើ Lazio ២ទល់នឹង២។ ការប្រកួតនោះក៏បានឃើញអតីតអ្នកចាំទី Liverpool ពីររូប គឺPepe Reina អាយុ ៣៨ ឆ្នាំ និង Simon Mignolet អាយុ ៣២ ឆ្នាំលេងតទល់គ្នាដែរ។
Dortmund អាចនឹងត្រូវប្រកួតជាមួយ Porto ឬ Sevilla នៅជុំបន្ទាប់។
Youssoufa Moukoko របស់ Borussia Dortmund ក្នុងវ័យ១៦ឆ្នាំនិង១៨ ថ្ងៃបានក្លាយជាកីឡាករក្មេងជាងគេក្នុងការប្រកួត Champions League ពេលប្ដូរចូលនៅវគ្គទីពីរ។ ។ គេបានបំបែកកំណត់ត្រា Céléstine Babayaro (១៦ឆ្នាំ និង៨៧ថ្ងៃ) កាលលេងឲ្យ Anderlecht ប៉ះ Steaua ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៩៤៕