
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប សំរេចតំឡើងបច្ចេកទេសថ្មីសំរាប់ព្រឹត្តិការណ៏បាល់ទាត់ធំៗនៅលោកខាងលិច
មួយរយៈកាលចុងក្រោយបាល់ទាត់សម័យទំនើបមានការរីកចំរើនខ្លាំងណាស់ ទាំងទំរង់លេងរបស់កីឡាករ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាប្រត្តិបត្តិការណ៏ដោយគ្រឿងម៉ស៊ីនតែម្តង។
ថ្មីៗនេះសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបសំរេចដាក់អោយប្រើប្រាស់បច្ចេកទេសថ្មីគឺ Video Assistant Referees នៅក្នុងព្រឹត្តិការណ៏ UEFA Champions League រដូវកាល 2019/2020 ជាផ្លូវការ។
ព្រោះការប្រកួតកន្លងមកមិនថានៅអឺរ៉ុបទេ នៅតាមបណ្តាទ្វីបនានាជុំវិញពិភពលោក ជាក់ស្តែងពានរង្វាន់បាល់ទាត់ពិភពលោក តែកើតមានបញ្ហាជាច្រើនដែលអាជ្ញាកណ្តាលនៅលើទីលានមានកំហុសឆ្គងមួយចំនួនទៅលើការកាត់ក្តី ដូចជាការទាត់បាល់បញ្ចូលទីរបស់ Lampard ទៅអាល្លឺម៉ង់កាលពី World Cup ឆ្នាំ2010ជាដើម។
ដូច្នេះហើយទើបក្រុមអ្នកជំនាញបានបង្កើតបច្ចេកទេសថ្មីៗជាច្រើនដើម្បីជំនួយដល់អាជ្ញាកណ្តាលដើម្បីកាត់ក្តីអោយមានភាពយុត្តិធម៌។
មិនត្រឹមតែព្រឹត្តិការណ៏ Champions League មួយទេដែលដាក់អោយប្រើ VAR នោះ សូម្បីតែពានរង្វាន់ UEFA Super Cup ក៏និងដាក់អោយប្រើនៅឆ្នាំ2019 ហើយពានរង្វាន់ EURO ឆ្នាំ2020 ក៏មានវត្តមានរបស់ប្រព័ន្ធនេះដែរ។
នៅរដូវកាល 2020/2021 ប្រព័ន្ធប្រតិបត្តិការណ៏ VAR និងមានវត្តមានបន្ថែមទៀតក្នុងពានរង្វាន់ EUROPA LEAGUE ហើយឆ្នាំ2021 ព្រឹត្តិការណ៏ UEFA Nations League ក៏បើកចំហរអោយប្រព័ន្ធនេះចូលមកអនុម័តដែរ៕