កម្មវិធី Thai Fight ចាប់អារម្មណ៍យក ម៉ឺន មេឃា ទៅពង្រឹងដើម្បីឡើងប្រកួត
ក្រោយពីបង្ហាញសមត្ថភាពបានល្អក្នុងការប្រកួតអន្តរជាតិនិងបានដណ្តើមខ្សែក្រវាត់រួចមកកូនប្រុសរបស់ កំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង កីឡាករ ម៉ឺន មេឃា ត្រូវបានខាងកម្មវិធី Thai Fight ចាប់អារម្មណ៍ចង់ នាំទៅបង្វឹកពង្រឹងសមត្ថភាពនិងប្រកួតនៅប្រទេសថៃ ។
អេ ភូថង ដែលជាឪពុកបានបង្ហើបថា កូនប្រុសរបស់លោកមានក្លិបនៅប្រទេសថៃចង់បានយកទៅហ្វឹកហាត់នៅប្រទេសថៃ និងមានខាងកម្មវិធី Thai Fight ចង់បានរូបគេយកទៅពង្រឹងសមត្ថភាពនិងប្រកួតនៅកម្មវិធីនោះទៀតផង ។ លោកបន្តថា លោកមិនបានយល់ព្រមនោះទេសម្រាប់រឿងនេះដោយសារគិតថាកូនប្រុសរបស់លោកជាប់សិក្សា និងគិតថាសមត្ថភាពរបស់គមិនទាន់ដល់ពេលសម្រាប់ការចេញក្រៅប្រទេសនោះទេ ។
សូមបញ្ជាក់ថា ម៉ឺន មេឃា ជាកូនទី២ក្នុងចំណោមកូន៤នាក់របស់អតីតកំពូលអ្នកប្រដាល់ អេ ភូថង ដែលមានឈ្មោះពិតថា អេ វិរៈខាំឈិតភូថង ដែលកំពុងសិក្សាថ្នាក់ទី១១ និងទើបឈ្នះខ្សែក្រវាត់ កម្ពុជាសង្វៀនគុនខ្មែរ កាលពីពេលថ្មីៗនេះ ដោយបានយកឈ្នះកីឡាករថៃ លីងលំ នៅវគ្គផ្តាច់ព្រ័័័ត្រ ៕