
៣គូយប់នេះចង់មើលមួយណាបងប្អូន ?
ថ្ងៃនេះអ្នកប្រដាល់ជួរមុខរបស់កម្ពុជាបីរូបនឹងប្រកួតនៅសង្វៀនពីរផ្សេងគ្នាដែលក្នុងមាន កែវ រំចង់ និង ឡៅ ចិត្រា ចាប់ដៃគ្នាជួបកីឡាករថៃនៅទឹកដីកម្ពុជា ខណៈ សុខ ធី ត្រូវប្រកួតជាមួយជើងខ្លាំងថៃ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងកម្មវិធី One Championship ។ កែវ រំចង់ ត្រូវជួប ជែកស្យាម ខណៈ ឡៅ ចិត្រា ត្រូវប៉ះកីឡាករ ផេតរ៉ាវី នាសង្វៀន បាយ័ន ចាប់ពីម៉ោង ៧ ៈ៣០ នាទីយប់តទៅ ចំណែក សុខ ធី (កាកា) ត្រូវប្រកួតជាមួយកីឡាករថៃ រត់ថាំង គូទី៩ នៅសង្វៀនលំដាប់ពិភពលោក One Championship ចាប់ពីម៉ោង ៦ ៈ ៣០ នាទីយប់តទៅ ៕