
Fernandeo Torres បន្សល់ទុកស្នាដៃច្រើនណាស់ អំឡុងពេលជាកំពូលខ្សែប្រយុទ្ធលើសមរភូមិវាលស្មៅ
កាលពីខែមថុនាកន្លងទៅ កំពូលខ្សែប្រយុទ្ធ Fernando Torres ធ្លាប់បានប្រកាសចូលនិវត្តន៏ម្តងរួចទៅហើយ ប៉ុន្តែថ្ងៃនេះដល់ពេលដែលកីឡាករវ័យ ៣៥ឆ្នាំបានសំរេចចិត្តបញ្ចប់អាជីពរបស់ខ្លួនតាមរយៈការប្រកួតលើកចុងក្រោយជាមួយក្លឹប Sanga Tuso ដែលត្រូវប៉ះជាមួយ Vissel Kube ដែលមានវត្តមានរបស់អតីតមិត្តរួមជំរើសជាតិ Andrea Inesta ចូលរួមផងដែរ។
១៨ឆ្នាំនៅលើសមរភូមិវាលស្មៅសឹង្ហតែគ្រប់ទ្វីប គ្រប់ការប្រកួតប្រជែង កំពូលខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ បានបន្សល់នៅស្នាដៃជាច្រើន រួមទាំងគ្រាប់បាល់ស៊ុតបញ្ចូលយ៉ាងអស្ចារ្យមួយចំនួនទៀត។ យ៉ាងណាគិតមកដល់ពេលនេះ Fernando Torres បានសំរេចចិត្តចាកចេញពីការប្រកួតប្រជែងជារៀងរហូតហើយ។
ដូច្នេះថ្ងៃនេះ MSRSPORT និងសង្ខេបសមទ្ធិផលសំខាន់ៗដែលខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញរកបានអោយប្រិយមិត្តរាប់លាននាក់របស់គេចងចាំទុក៖
1- សរុបការប្រកួតផ្លូវការលក្ខណៈអាជីពទាំងអស់ពីឆ្នាំ ២០០១-២០១៩ ចូលលេងបាន ៧៧៦ប្រកួត ស៊ុតបញ្ចូលទីបាន ២៦៣គ្រាប់
2- ពានរង្វាន់ជាមួយក្រុមអាជីព
Atlético Madrid (២០០១-២០០៧ , ២០១៥-២០១៨) (៤០៤ប្រកួត ស៊ុតបញ្ចូលទីបាន ១២៩គ្រាប់)
Seguda Division: 2001-2002
UEFA Europa League: 2017-2018
UEFA Champions League: Runner-up 2015-2016
Chelsea (២០១១-២០១៥) (១៧២ប្រកួត ស៊ុតបញ្ចូលទីបាន ៤៥គ្រាប់)
FA Cup: 2011-2012
UEFA Champions League: 2011-2012
UEFA Europa League: 2012-2013
3- ពានរង្វាន់ជាមួយក្រុមជំរើសជាតិឈុតធំ (២០០៣-២០១៤) (១១០ប្រកួត ស៊ុតបញ្ចូលទីបាន ៣៨គ្រាប់)
Spain U16
UEFA European Under-16 Championship: 2001
Spain U19
UEFA European Under-19 Championship:2002
Spain
UEFA European Championship: 2008, 20012
FIFA World Cup: 2010
FIFA Confederations Cup: Runner-up 2013, Third Place: 2009