មកយល់ដឹងអំពីប្រវរត្តិនៃការប្រកួតដណ្តើមពាន Community Shield ខណៈដែល Chelsea និង Manchester City ត្រូវប្រកួតគ្នានៅថ្ងៃទី៥សីហានេះ
Community Shield ត្រូវបានប្តូរឈ្មោះពី Charity Shield ដែលមានប្រវត្តិប្រកួតតាំងពីឆ្នាំ១៩០៨មកម្ល៉េះ បើគិតមកដល់ពេលបច្ចុប្បន្ននេះវាមានអាយុ១១០ឆ្នាំមកហើយ។ វាគឺជាពានរង្វាន់សម្រាប់បើករដូវកាលថ្មីនៃការប្រកួតប្រជែងនៅក្នុងក្របខណ័្ឌបាល់ទាត់ទាំងអស់នៅក្នុងប្រទេសអង់គ្លេស។
លក្ខខណ្ឌនៃការប្រកួតប្រជែងគឺគេទុកអោយក្រុមចំនួនតែពីរទេដែលបានឈ្នះពានរង្វាន់ FA Cup និងពានរង្វាន់ក្របខណ័្ឌកំពូលរបស់អង់គ្លេស Premier League កាលពីរដូវកាលមុន មកប្រកួតប្រជែងគ្នាយកពាន Community Shield នៅលើទីលានបាល់ទាត់ជាតិ Wembley ។ បើក្នុងករណីក្រុមតែមួយដែលបានឈ្នះទាំង FA Cup ផងនិង Premier League ផង គេត្រូវយកជើងឯកដែលកាន់កាប់ពានទាំងពីរនោះប្រកួតជាមួយក្រុមលេខ២នៃក្របខណ័្ឌ Premier League ដើម្បីប្រកួតប្រជែងដណ្តើមពាន Community Shield។
ចាប់តាំងពីពានរង្វាន់នេះបានករកើតឡើងគេរកឃើញក្រុមដែលបានកាន់កាប់ពាននេះបានច្រើនជាងគេគឺក្រុមបិសាចក្រហម Manchester United ពោលគឺចំនួន២១សម័យ តាមពីក្រោយដោយ Arsenal និង Liverpool ដែលធ្លាប់ឈ្នះ១៥សម័យស្មើគ្នា។
រឿងដោយឡែកមួយទៀតទាក់ទងទៅនិងពានរង្វាន់បើករដូវកាល Community Shield នៅឆ្នាំ២០១៨នេះវិញក្រុម២និងត្រូវប្រកួតគ្នានៅថ្ងៃអាទិត្យទី៥សីហាវេលាម៉ោង២១:00នេះ យើងនិងបានឃើញក្រុមខ្លាំងពីរប៉ះគ្នាគឺ ក្រុមតោខៀវ Chelsea ដែលជាម្ចាស់ពាន FA Cup រដូវកាលមុននិងជាម្ចាស់ជើងឯក Community Shield ៤សម័យដែរនោះប្រកួតជាមួយ ក្រុមមេឃខៀវ Manchester City ដែលជាម្ចាស់ជើងឯក Premier League រដូវកាលមុននិងក៏ធ្លាប់ជាម្ចាស់ជើងឯក Community Shield ៤សម័យដូចគ្នាផងដែរ។