Man UTD តកុងត្រាឲ្យ De Gea តែបន្ថយប្រាក់ឈ្នួល
យោងតាមសារព័ត៌មាន Telegraph បានឱ្យដឹងថា Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ David de Gea លើកិច្ចសន្យាថ្មី បន្ទាប់ពីមានការចរចាអស់រយៈពេលយូរ។
អ្នកចាំទី អេស្បាញរូបនេះបានទទួលយកការកាត់បន្ថយប្រាក់ខែ តែបានភ្ជាប់ប្រាក់រង្វាន់ដោយផ្អែកលើការបង្ហាញ និងសមិទ្ធផលនៅលើទីលាន។ កិច្ចព្រមព្រៀងនេះអាចរក្សា De Gea រហូតដល់រដូវក្តៅឆ្នាំ ២០២៦ ជាមួយនឹងជម្រើសបន្តរយៈពេលមួយឆ្នាំទៀត។
ការចរចាមានព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះដែលត្រូវការការពិភាក្សាបន្ថែមទៀត មុនពេល De Gea ចុះហត្ថលេខាលើកិច្ចសន្យាថ្មី ដោយជួយឱ្យគេបន្តនៅជាប់នឹងក្លឹប Old Trafford ។ ប្រាក់ចំណូលរបស់ De Gea នឹងធ្លាក់ចុះពី ៣៧៥០០០ក្នុងមួយសប្ដាហ៍ ទៅត្រឹម២០ម៉ឺនផោនក្នុងមួយសប្ដាហ៍សប្តាហ៍។
យ៉ាងណាមិញ “បិសាចក្រហម” លែងមានទំនុកលើ De Gea ទៀតហើយបន្ទាប់សាងកំហុសជាប់ៗគ្នា៕