កីឡាករបាល់ទាត់ទី១ដែលលេង World Cup បាន៥ដង ទទួលមរណភាព
វីរបុរសបាល់ទាត់ម៉ិកស៊ិក Antonio Carbajal ដែលជាកីឡាករបាល់ទាត់ដំបូងគេដែលបានលេងនៅ World Cup ចំនួនប្រាំដង បានទទួលមរណភាពក្នុងអាយុ ៩៣ ឆ្នាំ។
ត្រូវបានគេស្គាល់ថាជា El Cinco Copas បន្ទាប់ពីជោគជ័យរបស់លោក លោកធ្លាប់លេង World Cup នៅប្រេស៊ីល 1950 ស្វីស 1954 ស៊ុយអែត 1958 ឈីលី 1962 និងអង់គ្លេស 1966។
Carbajal បានរក្សាកំណត់ត្រាតែម្នាក់ឯងក្នុងរយៈពេល៣២ឆ្នាំរហូតដល់វាត្រូវបានតាមស្មើដោយ Lothar Matthaus របស់អាល្លឺម៉ង់ក្នុងឆ្នាំ១៩៩៩៨ ។
លោកលេងបាន៤៨ប្រកួតសម្រាប់ជម្រើសជាតិ ហើយក្នុងនោះ ១១ប្រកួតក្នុង World Cup បន្ថែមលើការបង្ហាញខ្លួន៤០៩នៅកម្រិតក្លិប។
ភាគច្រើននៃអាជីពលេង ១៨ឆ្នាំ លោកឮបានចំណាយនៅក្លិប Leon របស់ម៉ិកស៊ិក ជាកន្លែងដែលលោកលេងបាន៣៦៤ប្រកួតក្នុងរយៈពេល១៦ឆ្នាំ៕