បងប្អូនត្រកូល Milan ប៉ះគ្នានៅ UCL តើ AC ឬ Inter ទទួលបានជ័យជម្នះក្នុងជើងទី១
AC Milan និង Inter Milan ត្រូវប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល២០២២/២០២៣ នៅថ្ងៃទី១០ ខែឧសភា។
AC Milan បានឈានដល់វគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់ក្រុមរួមជាតិមួយទៀត គឺ Napoli ក្នុងលទ្ធផលសរុបទាំង២ជើង ២-១ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ទន្ទឹមនឹងនេះ Inter Milan បានយកឈ្នះ Benfica សរុបទាំង២ជើង ៥ទល់នឹង៣។
ក្នុងការប៉ះគ្នា២លើកនៅលីគកំពូលអ៊ីតាលីរដូវកាលនេះ Inter ឈ្នះ AC ទាំង២លើក ក្នុងលទ្ធផល ១-០ និង ៣-០។
ប្រវត្តិជួបគ្នាកន្លងមកក្នុងពានរង្វាន់ UEFA Champions League រវាងក្រុមទាំង២ មានចំនួន២រដូវកាល។ រដូវកាល២០០២/២០២៣ ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ សរុបទាំង២ជើង ប៉ុន្តែ AC Milan បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រតាមរយៈគ្រាប់បាល់ចំណេញក្រៅដី។
ក្រុមរួមក្រុង Milan ជួបគ្នាជាថ្មីក្នុងរដូវកាល២០០៤/២០០៥ វគ្គ៨ក្រុមចុងក្រោយ ដោយ AC Milan បានយកឈ្នះ២ទល់នឹង០ ក្នុងជើងទី១ មុនបន្តផ្ដួល០ទល់នឹង៣ក្នុងជើងទី២។
ជម្រើស១១នាក់អាចនឹងចូលលេងសម្រាប់ AC Milan (3-4-2-1): Maignan; Calabria, Tomori, Kjaer, Hernandez; Tonali, Krunic, Bennacer; Diaz, Leao; Giroud
ជម្រើស១១នាក់អាចនឹងចូលលេងសម្រាប់ Inter Milan (3-5-2): Onana; D’Ambrosio, Darmian, Bastoni; Dumfries, Barella, Brozovic, Mkhitaryan, Dimarco; Martinez, Dzeko
លទ្ធផល៥ប្រកួតចុងក្រោយបង្អស់ ៖
AC Milan: ឈ្នះ, ឈ្នះ, ស្មើ, ស្មើ, ឈ្នះ
Inter Milan: ឈ្នះ, ឈ្នះ, ស្មើ, ចាញ់, ឈ្នះ