
ក្រុមបាល់ទះជម្រើសជាតិថៃត្រលប់ទៅផ្ទះវិញព្រឹកនេះ ក្រោយមិនបានមេដាយសោះ
សមាជិកក្រុមបាល់ទះជម្រើសជាតិថៃបានវិលវៃទៅកាន់ទឹកដីខ្លួនវិញហើយនៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២៣ នេះក្រោយចប់យុទ្ធនាការស៊ីហ្គេមវិញ្ញាសាបាល់ទះបុរស។
ក្រុមបាល់ទះថៃទទួលបានលេខ១ក្នុងពូល A ដោយមិនចាញ់សោះ តែចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវបានក្រុមម្ចាស់ផ្ទះកម្ពុជាវាយបកយកឈ្នះដោយលទ្ធផល៣សិតទល់នឹង២។
លុះចូលដល់វគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្រុមដំរីចម្បាំងនៅតែបរាជ័យ ដោយចាញ់វៀតណាម។ ដូច្នេះនេះជាលើកទី២ជាប់គ្នាហើយដែលក្រុមថៃមិនបានមេដាយស៊ីហ្គេមទាល់តែសោះ៕