
ប្រកួតចុងក្រោយរបស់ បឹងកេត ត្រៀមលើកពានសំបុត្រលក់អស់ហើយ
សំបុត្រនៃការចូលរួមទស្សនាការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេត ដែលជាការប្រកួតចុងក្រោយរបស់ បឹងកេត ចំនួន ៦០០ សំបុត្រត្រូវបានលក់អស់ហើយ ។
សំបុត្រត្រូវបែងចែកការលក់នៅពីរកីឡដ្ឋានគឺកីឡដ្ឋានរបស់ក្រុមម្ចាស់ផ្ទះ Smart RSN ចំនួន៤០០សំបុត្រ និងកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ចំនួន២០០សំបុត្រ ។ ការបែងចែកក្នុងការដាក់លក់ជាពីរបែបនេះគឺដើម្បីសម្រួលដល់អ្នកគាំទ្រនៃក្រុមទាំងពីរ ដើម្បីងាយស្រួលក្នុងការជាវសំបុត្រចូលរួមទស្សនាការប្រកួតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែតុលាខាងមុខ នាកីឡដ្ឋាន Smart RSN វេលាម៉ោង ៦ ល្ងាច ។
ដើម្បីក្លាយជាជើងឯកលីគកំពូលកម្ពុជា បឹងកេត ត្រូវការឈ្នះរឺស្មើក្រុមម្ចាស់ផ្ទះតែប៉ុណ្ណោះ ដោយមិនខ្វល់អំពីគូប្រជែង ព្រះខ័នរាជស្វាយរៀង នៅលេខរៀងទី២នឹងកំពុងតាមពីក្រោយ២ពិន្ទុត្រូវទទួលក្រុម ណាហ្គាវើល ឡើយ ៕