
2019 អាចក្លាយជាប្រវត្តិសាស្ត្រលើកដំបូងក្នុងពិភពបាល់ទាត់បើ Chelsea និង Arsenal អាចធ្វើរឿងនេះបាន
(BC-99)
ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតកំពូលរបស់សហគមន៍អឺរ៉ុប UEFA Champions League បានបិទបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយគេមើលមិនឃើញឡើយវត្តមានក្រុមឈ្នះពាននេះច្រើនជាងគេគឺ Real Madrid ឬក៏ក្រុមខ្លាំងនៅទឹកដីមហាអំណាចអាឡឺម៉ង់ Bayern Munich ឬក៏ក្រុមខ្លាចេញពីតំបន់ Catalonia FC Barcelona ក៏ប៉ុន្តែជំនួសមកវិញនៅវគ្គលើកពាន UCL នាដើមខែមិថុនានេះគឺជាការប្រជែងគ្នារវាងក្រុមកំពូលរបស់ Premier League អង់គ្លេស2ក្រុមគឺ Liverpool ដែលបានទម្លាក់ Barcelona និង Spurs ដែលបានទម្លាក់ Ajax Amsterdam ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នាយប់នេះវិញការប្រជែងគ្នាដណ្តើមពានកម្រិតIIរបស់អឺរ៉ុប UEFA EUROPA League ក៏នឹងឈានចូលមកដល់ការប្រកួតបិទបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរខណៈដែល Valencia របស់អេស្ប៉ាញ ត្រូវទទួលស្វាគមន៍ក្រុម Arsenal ដែលបានបន្សល់ទុកនូវលទ្ធផល 3-1 ដែលក្រុមមកពីអង់គ្លេសជាអ្នកឈ្នះនៅជើងទី1។ មួយគូទៀតក្រុមតោខៀវ Chelsea ទទួលរៀបចំប្រកួតជាមួយក្រុមមកពីអាឡឺម៉ង់ Eintracht Frankfurt ដែលបានបន្សល់ទុកលទ្ធផលកាលពីជើងទីមួយដែរ 1-1។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឆ្នាំ 2019 នេះអាចនិងមានការចារជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងពិភពបាល់ទាត់ប្រសិនបើ Chelsea និង Arsenal អាចរកវិធីឡើងទៅប្រកួតជាមួយគ្នានៅវគ្គផ្តាច់ព្រ័ត្រជាបន្ត។ គឺជាប្រវត្តិសាស្ត្រថ្មីក៏ព្រោះថាពានរង្វាន់កម្រិតកំពូលទាំពីរប្រភេទរបស់អឺរ៉ុបត្រូវបានត្រួតត្រាដោយក្រុមបាល់ទាត់មកពីក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League។
Arsenal ត្រូវការត្រឹមតែស្មើទពីក្រុម Valencia ខណៈដែល Chelsea បើទប់ត្រឹមស្មើដោយគ្មានការស៊ុតពួកគេក៏ឡើងទៅវគ្គផ្តាច់ព្រ័ត្របានដែរ។ ដូចនេះទាំងអ្នក ទាំង MSR សូមកុំភ្លេចតាមដានទាំងអស់គ្នា!។