G.Bale កំពុងសំរេចចិត្តត្រឡប់មកកាន់ Premier League វិញ
ខ្សែប្រយុទ្ធ Gareth Bale អាចត្រឡប់មកកាន់ក្របខ័ណ្ឌ Premiere League វិញ ប្រសិនបើមានការចរចារណាមួយច្បាស់លាស់ នេះបើយោងតាមភ្នាក់ងាររបស់គាត់។
កីឡាករអន្តរជាតិរបស់ Wale រូបនេះគឺជាតួឯកដ៏លេចធ្លោក្នុងវគ្គផ្តាច់ព្រាត់ UEFA Champions League រដូវកាលមុនដោយជួយអោយ Real Madrid យកឈ្នះ Liverpool 3-1 ប៉ុន្តែពេញមួយក្នុងរដូវកាលនេះវិញ រូបគេមិនសូវជាបានជាប់ឈ្មោះក្នុងបញ្ជីកីឡាករ11នាក់នោះទេ។
អំឡុងពេលនៃការចាកចេញរបស់គ្រូបង្វឹក Zinedine Zidane និងតារាឆ្នើម Cristiano Ronaldo ក៏ជាឱកាសដែល Gareth Bale បានបង្ហាញខ្លួនក្នុងនាមជាតួសំខាន់នៅលើទឹកដី Santiago Bernabeu ផងដែរ។
ទោះជាយ៉ាងណាក៏ដោយក្រោយការវិលត្រឡប់របស់ Zidane បានធ្វើ Bale ស្ថិតក្នុងសុបិន្តអាក្រក់ជាថ្មីម្តងទៀត។
បើពិនិត្យមើលលើកុងត្រាជាមួយនិង Real Madrid កីឡាករវ័យ 29 ស្ថិតក្រោមកុងត្រាលេងអោយស្តេចស ចំនួន3ឆ្នាំទៀត៕