ប្រសិនបើ Man City បរាជ័យទិញ Haaland ខ្សែប្រយុទ្ធ Harry Kane គឺជាគោលដៅបន្ទាប់
កាសែត The Times បានរាយការណ៍ថាប្រសិនបើ Man City បរាជ័យក្នុងការប្រជែងទិញយក Erling Haaland ពីក្រុម Borussia Dortmund មិនបាន ពួកគេនឹងពិចារណាមួយច្រកទៀតគឺទិញយកខ្សែប្រយុទ្ធរបស់ Tottenham គឺកីឡាករ Harry Kane ដែលជាគោលដៅបន្ទាប់។
Kane មានអាយុចាស់ជាង Haaland ៧ឆ្នាំ ប៉ុន្តែមានកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅក្នុងលីក Premier League ។ គេរំពឹងថា Man City នឹងពិបាកក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធន័រវេសដែលកំពុងត្រូវបានតាមប្រមាញ់ដោយក្លឹបធំៗជាច្រើន ដូចជា៖ Bacelona, Real Madrid និង Chelsea ជាដើម ព្រោះក្លឹបទាំងនោះសុទ្ធតែចាប់អារម្មណ៍នឹង Haaland ។
ជាមួយគ្នានោះ បើយោងតាមប្រភពដដែល បានអោយដឹងថា Jack Grealish ដែលជាកីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្រុម Aston villa ក៏ជាគោលដៅបន្ទាប់របស់ក្លឹបដូចគ្នា តែបញ្ហាដែលសំខាន់នោះគឺតម្លៃខ្លួនរបស់ Jack Grealish ហាក់បីដូចជាមិនសមនិងតម្លៃខ្លួនកីឡាករសោះ ដោយ Aston villa លក់ក្នុងតម្លៃខ្លួន១០០លានផោន។ គួរបញ្ជាក់ថា ក្រុម Manchester City បានបញ្ជាក់ពីការចាកចេញរបស់ Sergio Aguero រួចហើយនៅចុងបញ្ចប់នៃរដូវកាលនេះ៕