អ្នកចាំទីរបូតគ្រាប់បាល់ច្រើន De Gea អាចបន្តនៅជាមួយបិសាចក្រហមព្រមជាមួយកម្រៃខ្លួនមហិមា
(BC-99)
ថ្វីត្បិតតែមានពាក្យចចាមអារ៉ាមស្តីពីការផ្លាស់ប្តូរទៅកាន់ PSG នៅរដូវកាលក្រោយតែ Manchester United បានត្រៀមតម្លៃឈ្នួលនឿយហត់អោយ David De Gea ដល់ ៣៥០,០០០ផោនក្នុងមួយសប្តាហ៍ដល់កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នេះគឺជាការតម្លើងកម្រៃពលកម្មដ៏ច្រើនមួយដល់រូបគេខណៈដែលពីមុនគេទទួលបាន ២០០,០០០ផោនក្នុងមួយសប្តាហ៍ តែទោះជាយ៉ាងណាវាក៏នៅតែតិចជាងកីឡាករខ្សែប្រយុទ្ធ Sanchez ដែលទទួលបាន ៥០៥,០០០ផោនក្នុងមួយសប្តាហ៍ដែរ។ លោក Ole Gunnar Solskjaer បាននិយាយប្រាប់ The Sun របស់ចក្រភពអង់គ្លេសថា ការរក្សារទុកកីឡាករដែលមានសមត្ថភាពវាគឺជារឿងត្រឹមត្រូវ ប្រវត្តិសាស្រ្តយូរអង្វែងរមែងកើតឡើងពីបុគ្គលដែលមានស្នាដៃ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អស់រយៈពេល៨ឆ្នាំកន្លងមកហើយដែលកីឡាករវ័យ២៨ឆ្នាំរូបនេះបានរួមរស់ក្រោមដំបូលក្រុមគ្រួសារបិសាចក្រហម Manchester United មានតែម្តងគត់ដែលគេជួយអោយក្លិបឈ្នះពានរង្វាន់ជើងឯក Premier League គឺរដូវកាល ២០១២-២០១៣។ ក្រោយពីបានបញ្ចេញថ្វីដៃក្នុងការសង្គ្រោះបាល់មិនសូវច្បាស់កាលពីរដូវកាលមុនគេក៏ឃើញមានព័ត៌មានវាយប្រហារលើរូបគេជាញឹកញាប់និងបានផ្សារភ្ជាប់រូបគេទៅនឹងការចាកចេញទៅកាន់ក្លិបដ៏ទៃផងដែរ។