
West Ham ប្រកាស Lucas ជាសមាជិកថ្មីផ្លូវការក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
West Ham United បានប្រកាសនាំចូលខ្សែបម្រើប្រេស៊ីល Lucas Paqueta លើកិច្ចសន្យា៥ឆ្នាំពី Lyon។
ដំបូងឡើយក្រុមញញួរធំបានដាក់តម្លៃស្នើ៣៦លាន៥សែនផោន ប៉ុន្តែ Lyon ទារដល់ទៅ៥០លាន ទើបឈានដល់កិច្ចព្រមព្រៀង ហើយតម្លៃនេះបានបំបែកកំណត់ត្រាដែលក្រុមលោក David Moyes ធ្លាប់ចាយលើ Sebastien Haller ៤៥លានផោន ពី Frankfurt កាលឆ្នាំ២០១៩។
Paqueta បានចូលរួមជាមួយ Lyon ក្នុងតម្លៃ១៧លានផោន កាលឆ្នាំ២០២០ លើកិច្ចសន្យា១៨ខែ ពី AC Milan៕