
James Rodriquez កំពុងស្វែងរកក្លឹបថ្មី ក្រោយចែកផ្លូវគ្នាជាមួយ Bayern Munich
ក្លឹបបាលទាត់កំពូលរបស់អាល្លឺម៉ង់ Bayern Munich បានប្រកាសជាព័តមានផ្លូវការ ដែល James Rodriquez និងចាក់ចេញពីក្លឹបនៅអំឡុងទីផ្សារដោះដូរកីឡានេះ។
James Rodriquez និងថ្នាក់ដឹកនាំរបស់ Bayern Munich បានយល់ព្រមគ្នាលើសំណើរមិនទិញផ្តាច់រូបគេក្នុងតំលៃ ៤២លានអឺរ៉ូ។ រឿងរ៉ាវនេះបានធ្វើអោយប្រិយមិត្តជាច្រើនមានចម្ងល់ថា តើ James Rodriguez និងបន្តលេងអោយក្លឹបណានាពេលអនាគត់។
ក្រោយពេលពត័មានខាងលើបានចេញជាផ្លូវការ ខ្សែបំរើប្រយុទ្ធជនជាតិកូឡុំប៊ីក៏បានផ្ញើរសារទៅអ្នកគាំទ្ររបស់ខ្លួនថា រូបគេអរគុណខ្លាំងណាស់សំរាប់ការគាំទ្រការមកលេងនៅ Bayern Munich ក៏ដូចជាការផ្តល់ឳកាស និងការពេញចិត្តអស់រយៈពេលជាង២រដូវកាលមកនេះ ហើយនេះជាការចាកចេញដោយក្តីរីករាយរួមទាំងការចងចាំដ៏ល្អបំផុត។
គួរបញ្ចាក់ថាកីឡាករវ័យ ២៧ឆ្នាំរូបនេះ បង្ហាញខ្លួនអោយក្រុមជើងឯក Bundesliga ២៩សម័យ បាន៦៧ប្រកួត ស៊ុតបញ្ចូលទីបាន ១៥គ្រាប់ និងបញ្ចូនបាល់សំរេចអោយមិត្តរួមក្រុមបាន ២០លើកក្នុងរយៈពេល២រដូវកាលចាប់តាំងពីខ្ជីជើងពី Real Madrid ក្នុងឆ្នាំ ២០១៧មក៕