ខ្សែបម្រើ Dele Alli ចេញពី Everton ទៅដល់ Besiktas
ខ្សែបម្រើ Dele Alli បានចាកចេញពី Everton ទៅចូលរួមជាមួយក្លិបលីគកំពូលទួរគី Besiktas ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ព្រមជាមួយលក្ខខណ្ឌអាចទិញផ្ដាច់ផងដែរ។
កីឡាករអង់គ្លេសវ័យ២៦ឆ្នាំ ទើបតែផ្ទេរមក Everton នៅឆ្នាំ២០២២នេះ ក្រោយចាកចេញពីក្លិប Tottenham Hotspur ដោយបង្ហាញខ្លួនអោយក្រុមស្ករគ្រាប់ បាន ១៣ប្រកួត ។
Dele Alli ត្រូវបានគេស្គាល់ថាជាកីឡាករឆ្នើមមួយរូបកាលជំនាន់លោក Mauricio Pochettino នៅដឹកនាំ Spurs ដោយរកបាន៦៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៦៩ប្រកួតផងដែរ៕