គ្រូថ្មី Barca ថា រដូវកាលថ្មីនឹងលេងការពារច្រើនជាងមុន
លោក Ronald Koeman អ្នកចាត់ការទូទៅថ្មី FC Barcelona ទទូចថា រដូវកាលថ្មី ២០២០/២០២១ ក្រុមរបស់លោកនឹងលេងបែបការពារច្រើនជាងមុន។
ក្រុមអ្នកមានបុណ្យបានយកឈ្នះ Gimnastic de Tarragona ក្នុងលទ្ធផល ៣-១ ប្រកួតមិត្តភាពមុនបើករដូវកាលកាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ហើយ Koeman បានបង្កើតទម្រង់លេងយ៉ាងល្អ ៤-២-៣-១ ។
Ousmane Dembele បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី ៥ និងបាល់ប៉េណាល់ទីពី Antoine Griezmann និង Philippe Coutinho បានជួយក្រុមលោក Koeman ទទួលបានជ័យជម្នះ ហើយអ្នកចាត់ការរូបនេះបានពន្យល់ពីប្រព័ន្ធថ្មីរបស់លោកបន្ទាប់ពីការប្រកួត។
លោក Koeman បាននិយាយថា “៖វាអាចខុសគ្នា និងការពារជាងមុនបន្តិច។ គោលបំណងគឺដើម្បីឲ្យបាល់ចលនារហ័ស, បង្កើតចន្លោះលើខ្សែ និងនៅពីក្រោយខ្សែបម្រើគូប្រជែង។ ខ្ញុំគិតថាក្រុមនេះអាចធ្វើបាន ពីព្រោះយើងមានខ្សែបម្រើកណ្តាលដែលអាចលេងបែបនេះបាន។”