UEFA ដក Juventus ចេញពី Conference League
Juventus ត្រូវបានបណ្តេញចេញពីការប្រកួត Europa Conference League រដូវកាលនេះដោយ UEFA និងពិន័យជាប្រាក់សម្រាប់ការបំពានច្បាប់ Financial Fair Play (FFP) ។
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបក៏បានពិន័យ Chelsea ផងដែរសម្រាប់ការបំពានច្បាប់ FFP ដែលជាលទ្ធផលនៃ “ការបញ្ជូនព័ត៌មានហិរញ្ញវត្ថុមិនពេញលេញ” ។
UEFA និយាយថា បញ្ហានេះទាក់ទងទៅនឹងប្រតិបត្តិការដែលបានកើតឡើងចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៩។
Juventus ត្រូវបានពិន័យ ១៧លានផោន ខណៈដែល Chelsea ត្រូវបានពិន័យ ៨ លានផោន។
ក្លិបអ៊ីតាលីនឹងត្រូវបង់តែពាក់កណ្តាលនៃការផាកពិន័យរបស់ពួកគេ ប្រសិនបើកំណត់ត្រាហិរញ្ញវត្ថុរបស់ពួកគេសម្រាប់រយៈពេល៣ ឆ្នាំខាងមុខអនុលោមតាមបទប្បញ្ញត្តិ ខណៈ Chelsea បានយល់ព្រមបង់តួលេខទូទាត់រួចហើយ៕