Ralf Rangnick គាំទ្រ Erik Ten Hag ដឹកនាំ Man UTD ទោះខ្លួនមិនប្រាកដថាអនាគតខ្លួនក៏ដោយ
លោក Ralf Rangnick បានបដិសេធមិននិយាយរឿងអនាគតលោកនៅក្លិប Manchester United នឹងទៅជាយ៉ាងណា តែលោកបានផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះការមកដឹកនាំរបស់ Erik ten Hag។
ក្រុមបិសាចក្រហមបានប្រកាសផ្លូវថាលោក Erik ten Hag គ្រូបង្វឹក Ajax Amsterdam នឹងមកដឹកនាំក្រុមបន្ទាប់ពីលោក Rangnick សម្រាប់កៅអីគ្រូបង្វឹកដែលមានតែកម្តៅជាង១០ រដូវកាលមកនេះ ចាប់ពីរដូវកាលក្រោយទៅ។
អ្នកចាត់ការសញ្ជាតិហូឡង់បានដឹកនាំក្រុម Ajax ទទួលបានជោគជ័យដល់ទៅ ៧៣.៨ ភាគរយពីការប្រកួតចំនួន២១០លើក នឹងក្លាយជាអ្នកចាត់ការទូទៅពេញសិទ្ធិទី៥ របស់ក្រុម Man Utd បន្ទាប់ពីការចាក់ចេញរបស់ Sir Alex Ferguson តាំងឆ្នាំ ២០១៣។
ទោះបីជាមិនធ្លាប់បានជួបគ្នាក្នុងលក្ខណៈផ្ទាល់ខ្លួន លោក Rangnick ថាលោកគឺជាអ្នកគាំទ្រម្នាក់ចំពោះទម្រង់លេងរបស់លោក Ten Hag កន្លងមក។
The Nightmare –